រថយន្ដ​កុងតឺន័រ​បើក​ប៉ះ​ដើមឈើ​ដួលរលំ​ទូកុងតឺន័រសង្កត់​លើ​រថយន្ដ ​CRV ​ខ្ទេច​ (​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ រថយន្ដ​កុងតឺន័រ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​ដើមឈើ​បណ្ដាលឱ្យ​ដើមឈើ​ដួលរលំ​សង្កត់​លើ​រថយន្ដ ​CRV​ មួយគ្រឿង​ដែល​ម្ចាស់​ចត​ទុកចោល​នៅក្បែរនោះ​រង​ការខូចខាត ហើយ​រថយន្ដ​បង្ក​ព្យាយាម​បើក​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​នៅ​ផ្សារ​សុ​វណ្ណា​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០១ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​ស្ថានទូត​ចិន​តាម​បណ្ដោយ​ផ្លូវ​ម៉ៅស៊ីទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដ​កុងតឺន័រ​ក្បាល ​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ​3C-8123 បើកបរ​ដោយ​តៃកុង​ព្រូ​ពីរ​នាក់ គេចខ្លួនបាត់​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាម​បណ្ដោយ​ម៉ៅ​សេទុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ ពេលមកដល់​ចំណុចកើតហេតុ​ដោយ​រថយន្ដ​មាន​កម្ពស់​ខ្ពស់​បណ្ដាលឱ្យ​ទូ​កុងតឺន័រ​ដែល​នៅលើ​រថយន្ដបុក​ជាមួយ​មែកឈើ​ដួលរលំ​ដើមឈើ​ទាំងមូល​សង្កត់​លើ​រថយន្ដ ​CRV ​មួយគ្រឿង​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ធំ ​2A-1898 ដែល​ម្ចាស់​ចត់​ទុកចោល​នៅក្បែ​នោះ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​

    ក្រោយពី​បង្កហេតុ​រថយន្ដ​បង្ក​មិន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ​គឺ​បាន​ព្យាយាម​បើក​រត់គេច​រហូតដល់​ផ្លូវ​លេខ​១៩៩ ជាប់​នឹង​ផ្សា​សុ​វណ្ណា ក្នុង​សង្កាត់​ទំនប់ទឹក​ទើប​សមត្ថកិច្ច​ឃាត់​បានតែ​ម្ដង​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់​វែ​យ​រង​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread