បុរស​ម្នាក់នេះ​បាន​ទស្សន៍ទាយ​ឃើញ​យន្តហោះ​ដឹក​ក្រុមកីឡា​បាល់ទាត់ Chapecoense ធ្លាក់​មុននេះ​ទៅទៀត តែ​គ្មាន​នរណា​ជឿ​គាត់​សោះ​!

    ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ ដោយ​សម្លាប់​កីឡាករ​បាល់ទាត់​ក្រុម​ប្រេ​ស៊ី​ល​ស្ទើរតែ​ទាំងអស់​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​។ មនុស្ស​សរុប​នៅក្នុង​យន្តហោះ​មាន ៨១ នាក់ ហើយ​បាន​ស្លាប់​ប្រមាណ ៧៦ នាក់ ដែល​ភាគច្រើន​ជា​កីឡាករ​របស់​ក្រុម Chapecoense​។​

​    ​ប៉ុន្ដែ​មុន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ គឺ​មានការ​ទស្សន៍ទាយ​មួយ​ធ្វើឡើង​ផងដែរ​។​

​    ​គ្រូពេទ្យ​ចិត្តសាស្ត្រ​ម្នាក់ ឈ្មោះថា Carlinhos ដែល​បាន​ទស្សន៍ទាយ​ថា​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នឹង​ចាញ់​ជម្រើសជាតិ​អាល្លឺម៉ង់ ៧ ទល់នឹង ១ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​នោះ ធ្លាប់បាន​ទស្សន៍ទាយ​ថា​នឹងមាន​យន្តហោះ​ក្រុមបាល់ទាត់​មួយក្រុម​ធ្លាក់​។​

​    ​កាលនោះ​គាត់​ក៏បាន​ទស្ស​ទាយ​ថា Neymar នឹង​ប្រឈម​មុខរបួស​ផងដែរ​។ ត្រឡប់មក​មើល​ការ​ទស្សន៍ទាយ​កាលពី​ខែមីនា ក្នុងឆ្នាំនេះ​លោក Carlinhos បាន​ទស្ស​ទាយ​ថា​ក្រុម​បាល់​ទាល់​មួយ​នឹង​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​។ គាត់​បានឱ្យ​កត់ចំណាំ​នូវ​អ្វីដែល​គាត់​បាន​និយាយ​ផងដែរ​។​

​    ​នៅពេល​សួរថា​ក្រុម​ប្រេ​ស៊ី​ល​នឹងមាន​គ្រោះ​? គាត់​មិនអាច​ឆ្លើយ​បានទេ​ថា​នោះ​ជា​ក្រុម​អ្វី ហើយ​គាត់​ក៏​មិន​ប្រាប់ថា​វា​ជា​ក្រុម​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ឬក៏​បរទេស​នោះដែរ​។​

​    ​បុរស​វ័យ ៥៣ ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​ល្បីល្បាញ បន្ទាប់ពី​ទស្សន៍ទាយ​លទ្ធផល​បាល់ទាត់​ពិភពលោក​ត្រូវ​គ្រប់​គូ​ក្នុង​ឆ្នាំ ២០១៤៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...