បុរស​ម្នាក់​បើ​កប​របុក​ដើ​ម​ឈើ​របួស​ខ្លួនឯង​

    កំពង់ចាម ៖ បុរស​ម្នាក់​បើ​កបរ​រថយន្ត​ទាំង​ងងុយដេក​បាន​ជ្រុល​ចង្កូត​ទៅបុក​ដើម​​អាកាស្យា​បណ្តាលឱ្យ​រងរបួស​ធ្ងន់  នៅលើកំណាត់​ផ្លូ​​វ​ជាតិ​លេខ​៧ នៅ​ភូមិ​ព្នៅ​កើត​ ​ឃុំ​ព្រៃ​ចារ ស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​បាន​បុក​ដើ​ម​កាស​ស្យា​ឈ្មោះ ​សុខ កេ​ន អាយុ​៣៤​ឆ្នាំ ​ភូមិ​រំដួល ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ គាត់​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុង​ដែលមាន​ស្លាក​លេខ​ភ្នំពេញ​ 2S.5640​ ខូចខាត​ផ្នែក​ខា​មុខ​នៃ​រថយន្ត​ដោយសារ​​តែ​បុក​ដើ​ម​អាកាស្យា ខណៈដែល​រថយន្ត​នេះ​បើ​ក​ពី​ភ្នំពេញ​មក​កំពង់ចាម​។​ ​ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕


Image5
adverise with khmeread
Loading ad ...