កីឡាករ​តង់​ហ្សា​នី​ម្នាក់ ស៊ុត​ចូល​មួយ​គ្រាប់ អបអរ​រួច ប្រកាច់​ស្លាប់​តែម្តង​

​    ​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ​បានបង្ហាញ​ពី​អំឡុងពេល​មួយ​ដែល​តារាបាល់ទាត់​អាជីព​វ័យ ១៩​ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅលើ​ទីលាន ត្រឹមតែ​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​របស់ខ្លួន និង​អបអរ​ជាមួយនឹង​ក្បាច់​រាំ​ប្រចាំត្រកូល​ដ៏​អស្ចារ្យ​។​

​    ​ទោះបីជា​មានការ​ខិតខំ​ជួយសង្គ្រោះ​យ៉ាង​ដិតដល់​ទៅលើ​កីឡាករ Ismail Mrisho Khalfan ក៏ប៉ុន្តែ​កីឡាករ​វ័យ​ជំទង់​រូបនេះ ត្រូវបាន​គេ​ប្រកាសថា​បាត់បង់​ជីវិត មុនពេល​ដែល​គាត់​ត្រូវបាន​ប​ញ្ជូ​ល​ទៅកាន់​មន្ទីរពេទ្យ​។​

​    ​Khalfan បាន​លេង​ឱ្យ​ក្លឹប​របស់​ប្រទេស​តង់​ហ្សា​នី ក្នុង​ឈុត​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​របស់​របស់​ក្រុម Mbao FC ពេលដែល​គ្រោះ​អកុសល​មួយ​នេះ​បាន​កើតឡើង​។​

​    ​គេ​គិតថា គាត់​មាន​បញ្ហា​គាំងបេះដូង បន្ទាប់ពី​ប៉ះទង្គិច​មួយ​លើ​ទីលាន​ប្រកួត​៕

ប្រភព៖ បរទេស

1
adverise with khmeread
Loading ad ...