Arsenal ធ្វើឱ្យ PSG ធ្លាក់​ថ្លើម បន្ទាប់ពី​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ១ ពូ​ល A

​    ​កាំភ្លើង​ធំ Arsenal បានបញ្ចប់​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​អឺរ៉ុប Champions League ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​នៃ​ពូ​ល A ខណៈដែល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Lucas Perez អាច​ស្វែងរក​គ្រាប់​បាល់ Hat-trick ក្នុង​ទឹកដី​របស់ Basel ហើយ Paris St-Germain បានបញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ជាមួយនឹង Ludogorets Razgrad ។​

​    ​PSG នឹង​អាច​ធានាបាន​នូវ​ចំណាត់ថ្នាក់​កំពូល​ជាមួយនឹង​លទ្ធផល​ជ័យជម្នះ ខណៈដែល​ពួកគេ​មិនអាច​ធ្វើ​សម្រេច ដែល​បាន​អនុញ្ញាតឱ្យ​កាំភ្លើង​ធំ​ឆក់​ឱកាស​ដ៏​ល្អ​មួយ​នេះ​។​

​    ​ការប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ២-២ ក្នុង​ទឹកដី Paris បានធ្វើឱ្យ Arsenal ឈរ​នៅលើ​កំពូល​តារាង​ក្នុង​វគ្គ​ចែក​ពូ​ល​ជា​លើកដំបូង​ចាប់តាំងពី​រដូវ​កាល ២០១១-១២៕

1
adverise with khmeread
Loading ad ...