បែកធ្លាយ​! Cristiano Ronaldo ត្រូវបាន​កំណត់ឱ្យ​ឈ្នះ Ballon d'Or ឆ្នាំនេះ​រួចជាស្រេច​ទៅហើយ នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​

​    ​Cristiano Ronaldo នឹង​ទទួលបាន​ពានរង្វាន់​តារាបាល់ទាត់​ឆ្នើម​របស់​ពិភពលោក ហៅថា Ballon d'Or ក្នុងឆ្នាំនេះ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ក្នុង​កាសែត​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​កាសែត Mundo Deportivo ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Barcelona បាន​អះអាងថា ខ្សែប្រយុទ្ធ​របស់​អធិរាជ​ស Real Madrid រូបនេះ នឹង​ឈ្នះ​ពានរង្វាន់​កំពូល​តារាបាល់ទាត់​មួយ​នេះ​ជា​លើក​ទី​បួន​របស់គាត់​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។​

​    ​កាសែត​របស់​ជនជាតិ​កាតា​ឡាន​មួយ​នេះ​បាន​អះអាងថា ជ័យលាភី​ត្រូវបាន​ជ្រើសរើស​រួចរាល់​ជាស្រេច ហើយ​ម្ចាស់​ពាន​មួយ​នោះ​គឺជា Ronaldo មិនមែន​គូប្រជែង​ចាស់វស្សា Lionel Messi និង​មិត្ត​រួម​ក្រុម​អ្នកមាន​បុណ្យ Barcelona របស់គាត់ Luis Suarez នោះទេ​។​

​    ​Ronaldo ក៏ត្រូវ​បាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ផងដែរ​ថា​នឹង​ឈ្នះ Ballon d'Or បន្ទាប់ពី​បាន​ដឹកនាំ​ក្លឹប និង​ប្រទេស​របស់គាត់​ឆ្ពោះទៅកាន់​ការលើក​ពាន​កំពូល​ធំៗ​នៅក្នុង​រយៈពេល ១២​ខែ​ចុងក្រោយ​មកនេះ​៕

ប្រភព៖ បរទេស

24a576a600000578 4005714 image a 116 1481033744808 adverise with khmeread

មតិយោបល់