1

កំពូល​តារា​វាយ​តេ​ន្នី​ស Novak Djokovic សារភាពថា​ក្រុម​របស់លោក​ត្រូវ​សូកប៉ាន់ ១០០.០០០ ផោន​ដើម្បី​រៀបចំ​លទ្ធផល​

កីឡាករ​វាយ​តេ​ន្នី​លំដាប់​លេខ​មួយ​ពិភពលោក Djokovic បាន​បញ្ជាក់ថា គាត់​ត្រូវគេ​សូក លុយ ១០០.០០០ ផោន​ដើម្បី​បោះបង់​ការប្រកួត​ជុំទីមួយ​កាលពី​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី​។​

​ការ​សូកលុយ​នេះ​គឺ​ក្នុង​បំណង​សុំ​ឲ្យ​កីឡាករ​រូបនេះ​ធ្វើជា​ចាញ់​ក្នុង​កម្មវិធី St Petersburg Open តែ​រូបគាត់​មិនបាន​ទទួល​សំណូក​នេះឡើយ​ដោយបាន​បន្ត​លេង​ក្នុង​កម្មវិធី​នោះ​បន្តទៀត​។​

​កីឡាករ Djokovic ដែល​បាន​ឆ្លងទៅ​ជុំ​ទី​ពីរ​ក្នុង​កម្មវិធី Australian Open បាន​ឆ្លើយ​សំណួរ​អំពី​ការចោទប្រកាន់​នៃ​ការរៀបចំ​លទ្ធផល​ក្នុង​កីឡា​តេ​ន្នី​ស ដោយបាន​ធ្វើឡើង​ដោយសារ​ព័ត៌មាន BBC និង Buzzfeed​។​

​គាត់​បាន​ឆ្លើយថា "​ខ្ញុំ​មិន​ត្រូវបាន​គេ​សូកលុយ​ផ្ទាល់​នោះទេ​។ ខ្ញុំ​ត្រូវ​បានស្នើ​សូកលុយ​តាមរយៈ​មនុស្ស​ដែល​បានធ្វើការ​ជាមួយ​ខ្ញុំ​ខណៈដែល​គេ​ជា​មិត្ត​ក្នុង​ក្រុម​របស់ខ្ញុំ​។ ពិតណាស់ យើង​បាន​បោះ​វា​ចោល​ភ្លាមៗ​។ ម្នាក់​នោះ​មិន​បានមក​ជិត​ខ្ញុំ​ផ្ទាល់​នោះទេ​។ អ្នក​ដែល​ព្យាយាម​និយាយ​ជាមួយ​ខ្ញុំ គាត់​មិន​បានមក​ជិត​ខ្ញុំ​ផ្ទាល់​ផង​។ គ្មាន​លទ្ធផល​អ្វី​ពី​ចេញ​វា​ឡើយ​"​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​តែងមាន​ការ​ប្រៀនប្រដៅ​និង​នៅ​ជាមួយ​មនុស្ស​ដែល​បាន​ចិញ្ចឹម​បីបាច់​និង​បង្រៀន​ឲ្យ​ចេះ​គោរព​ពី​តម្លៃ​នៃ​កីឡា​។ នេះ​ជា​អ្វីដែល​ខ្ញុំ​បាន​ធំ​ដឹងក្តី​ជាមួយ​។ សំណាងល្អ​សម្រាប់​ខ្ញុំ ខ្ញុំ​មិនត្រូវ​ការពាក់ព័ន្ធ​ដោយផ្ទាល់​នៅក្នុង​រឿង​បែបនេះ​នោះទេ​"៕

 

មតិយោបល់