Jurgen Klopp នាំ​កីឡាករ Liverpool មួយ​ហ្វូង​ទៅ​មើល​ពី​របៀប​ដែល Barcelona លេង​បាល់ ថា​តើ​គេ​លេង​យ៉ាងម៉េច​ទើប​ឈ្នះ​!

​    ​លោក Jurgen Klopp  និង​កូនក្រុម​ហង្ស​ក្រហម Liverpool របស់គាត់ បាន​ចូលរួម​ទស្សនាការ​ប្រកួត​នៅឯ​ទឹកដី Nou Camp ដែល Arda Turan អាច​សម្រេចបាន​បី​គ្រាប់​តែឯង​ក្នុងការ​ប្រកួត​ទទួលបាន​លទ្ធផល​ជ័យជម្នះ ៤-០ របស់​អ្នក​មានបុណ្យ Barcelona ទៅលើ Borussia Monchengladbach កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​តួ​គី Turan ក៏បាន​បញ្ជូន​បាល់​ទៅដល់ Lionel Messi ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទីមួយ​ផងដែរ​នៅក្នុង​ការប្រកួត​បិទ​ឆាក​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​អឺរ៉ុប Champions League វគ្គ​ចែក​ពូ​ល​របស់​ពួកគេ ដែល​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​កំពូល​។​

​    ​មេឃ​ខៀវ Manchester City បាន​ឈរ​នៅលើ​ចំណាត់ថ្នាក់​ទី​ពីរ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល ១-១ ជាមួយ Celtic ។​

​    ​Borussia Monchengladbach មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការប្រកួត​ពាន​កំពូល​ក្លឹប​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League ជា​បន្ត ខណៈដែល​ពួកគេ​បាន​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​ទី​បី ថ្វីបើ​ពួកគេ​ចាញ់​ការប្រកួត​យប់មិញ​ក៏ដោយ​។​

​    ​កូនក្រុម Liverpool របស់លោក Klopp ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ចំណាត់ថ្នាក់​ទី​បី​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League បន្ទាប់ពី​ការប្រកួត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត ដោយ​បរាជ័យ ៤-៣ នៅលើ​ទឹកដី Bournemouth៕

ប្រភព៖ បរទេស

adverise with khmeread