ទាហាន​ម្នាក់​ស្លាប់​ និង​ម្នាក់ទៀត​របួសធ្ងន់​,​ ដោយសារ​បើក​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​

    ឧ​ត្ត​រ​មានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ (​ផ្លូវ​ហាយវ៉េ​) ស្ថិតនៅ​ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ដោយ​ម៉ូតូ បុក គោយន្ត​កន្ត្រៃ​ចត​លើផ្លូវ​ពីក្រោយ បណ្តាល​ឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៧​ និង​៤០នាទី យប់មិញ​នេះ។​

    ប៉ូលិស​និយាយថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ វ៉ាន់ ប៊ុន​ស្រេង ភេទ​ប្រុស អាយុ​២១ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង មុខរបរ ទាហាន​កងពល​តូ​ចលេ​ខ​៤ បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ  អ្នករួមដំណើរ​ជាមួយ​ឈ្មោះ អូន នៅ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា មុខរបរ ទាហាន កងពលតូច​លេខ ៤ រងរបួស​ធ្ងន់​ក្បាល។​

    ចំណែក​ម្ចាស់​គោយន្ត​កន្ត្រៃ​បន្ទាប់ពី​ឃើញ​មាន​គ្រោះថ្នាក់​បាន​រត់​បាត់ ហើយ​ប៉ូលិស​បាន​នាំយក​យានយន្ត​ទាំង​២​ទៅ​រក្សាទុក​នៅ​ស្រុក​អន្លង់វែង​ដោះស្រាយ​ពេល​ក្រោយ​៕​

Unnamed adverise with khmeread

មតិយោបល់