samsung-banner
adverise with khmeread

ស្រវឹង​បើករថយន្ត​បុក​ម៉ូតូ​ និង​អ្នក​លី​ស្រូវ​របួសធ្ងន់ស្រាល ​៤​ នាក់​

Image5

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តូច​​ និង​ម៉ូតូ​កើតហេតុ​ថ្ងៃទី​០៦​ ធ្នូ ​២០១៦ វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​លើ​ផ្លូវលំ​គ្រួស ​7NG​ ចំណុច​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិ​ហរ​សួ​គិ៍ ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល បណ្តាលឱ្យ​របួស​៤​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​០១​គ្រឿង​ម៉ាក​​ TOYOTA CAMRY​ ធន់​ទេសចរណ៍​ ពណ៌​ស ​ពាក់​ស្លាកលេខ​ភ្នំពេញ​2B-2016​ បើកបរ​ដោយ​ឈ្មោះ​ ចិន ​ម៉ៃ​ហុង ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ជា​កម្មសិទ្ធិ​ឈ្មោះ​ ចិន ស្រី​ដា ភេទ​ស្រី បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុងស្ថានភាព​ស្រវឹងស្រា។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ មក​បុក​មនុស្ស​២​នាក់ ដែល​កំពុង​ឈរ​លី​ស្រូវ​នៅ​ចិញ្ចើមផ្លូវ​ខាងត្បូង​បណ្តាលឱ្យមាន​របួសធ្ងន់ ​(​ប្រុស​)​ បន្ទាប់មក បានមក​បុក​ម៉ូតូ ​០២ ​គ្រឿង​ទៀត​ម៉ាក ​Honda  wave (016) ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FW-1933 ​ជា​កម្មសិទ្ធិ​ឈ្មោះ​ ហុក ស្រី​ទូច ​និង​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក Honda C90​ ជា​កម្មសិទ្ធិ​ឈ្មោះ​ ថន ហេន ដែល​បញ្ឈរ​ទុក​ចោរ ក្នុងទិសដៅ​នៅ​ចិញ្ចើមផ្លូវ​ខាងត្បូង​។​

    ក្រោយមកទៀត​ក៏​មក​ប៉ះ​មនុស្ស​ ០២ ​នាក់​ទៀត​បណ្តាល​ឱ្យមាន​របួសស្រាល​។​ ​ករណីនេះ​បណ្តាល​ឱ្យរងគ្រោះ​០៤​នាក់ គឺ​១.​ឈ្មោះ​ គួ​ង ហាន​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​នៅ​​ភូមិ​ព្រៃ​ចាស់ ​ឃុំ​វិហារ​សួ​គិ៍ ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល (​របួសធ្ងន់​បញ្ចូនទៅ​ពេទ្យ)​, ២.​ឈ្មោះ​ ខេន វុទ្ធី​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ នៅ​ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង (​របួសធ្ងន់​បញ្ចូនទៅ​ពេទ្យ​), ៣.​ឈ្មោះ​ ថន ហេន​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ចាស់ ​ឃុំ​វិហារ​សួ​គិ៍​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​(​បញ្ចូនទៅ​ពេទ្យ​)​ និង​៤.​មិន​ស្គាល់​អត្តសញ្ញាណ។​ ​សម្ភារៈ​ខូចខាត​០៣​គ្រឿង រថយន្ត​០១​គ្រឿង​ខូច​ធ្ងន់ ម៉ូតូ​០១​គ្រឿង​ខូច​ធ្ងន់ និង​ម៉ូតូ​០១​គ្រឿង​ទៀត​ខូច​ស្រាល។

    មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន។​ ​អ្នកបើកបរ​រថយន្ត​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ប​ញ្ជូន​មក​អធិការ​ស្រុក​។ ​វត្ថុតាង​ទាំង​ ០៣ ​គ្រឿង​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក៕​

adverise with khmeread

មតិយោបល់