LAND CRUISER ​បើក​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ម្នាក់​នៅ​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង រថយន្ដ​​នា​ថ្ងៃទី​០៦​ ធ្នូ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​ និង​៣៥​នាទី ចំណុចកើតហេតុ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ 18-19  ក្នង​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ដំបូង​មាន​រថយន្ត​០១​គ្រឿង​ម៉ាក LAND CRUISER ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AK.5262​ បើកបរ​ដោយ​ឈ្មោះ ​អេង សោភា ​ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ ជន​ជ​សតិ​ខ្មែរ មុខរបរ បើកបរ មាន​ទីលំនៅ​ស្រុក​កងមាស ខេត្តកំពង់ចាម បើកបរ​ទិសដៅ​អ្នក​លឿង​ភ្នំពេញ​។​

    លុះ​ពេល​ដល់​ចំណុចកើតហេតុ​បាន ប៉ះ​ជាមួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ AIR BLACK​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 1G 1468 បើកបរ​ដោយ​យុវជន​ឈ្មោះ ផាត សុ​ហ៊ុន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្ដាល​ឱ្យ​ខូចខាត​ទាំងសងខាង។ ​ចំណែកឯ​ភាគី​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូល​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រាជធានី​ភ្នំពេញ​។​

    ភ្លាមៗ​នោះ ប៉ូលិស​ជំនាញ​ស្រុក​បាន​ចុះ​វាស់វែង​នាំ​យក​យានយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ស្រុក​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread