samsung-banner
adverise with khmeread

ញាក់សាច់​! គ្រាន់តែ​វីដេអូ Beyonce កាលពី​អាយុ ១០ សោះ ក៏​គេ​យកមក​លក់​ដេញថ្លៃ​រាប់លាន​ដុល្លារ​បានដែរ​

Untitled 1

    ​នាង Beyonce តែងតែមាន​សំណាង​រហូត​! ក្នុង​វីដេអូ​កម្រ​រយៈពេល ២​ម៉ោង​កន្លះ មិន​ធ្លាប់​បានឃើញ​ពីមុន​ក្នុង​ឆ្នាំ ១៩៩២ របស់​នាង Beyonce ដែល​កំពុង​ដាក់លក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Ted Owen & Co., រាជ​នី Beyonce កាលពី​អាយុ ១០ ឆ្នាំ បានបង្ហាញ​ទេពកោសល្យ​របស់​នាង​រួចទៅហើយ​ក្នុង​វិស័យ​ចម្រៀង​។​

​    ​វីដេអូ​ផលិតឡើង​ដោយ Betacam នេះ​បានបង្ហាញ Beyonce ជា​ក្មេងស្រី​មានសំណាង​យូរ​មកហើយ ខណៈដែល​នាង​ច្រៀង​នាំមុខគេ​ក្នុង​ក្រុម​កុមារ Girl's Tyme ក្នុង​វីដេអូ​នេះ​។​

​    ​ដោយឡែក​វីដេអូ​របស់​នាង​កំពុង​ដាក់​ដេញថ្លៃ ដោយ​នឹង​បញ្ចប់​ការដេញថ្លៃ​រហូតដល់​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ ខណៈដែល​ការដេញថ្លៃ​មានតម្លៃ​ដល់ ៣,៨ លាន​ដុល្លារ​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់