ខឹង​ចាប់រំលោភ​សង្សារ​របស់ខ្លួន​...​បាន​ឱកាស​សម្លាប់ចោល​...​ប៉ូលិស​ចាប់បាន​ម្នាក់

    កណ្តាល ៖ មាន​ករណី​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​កើតឡើង​ថ្ងៃទី​០៦ ​ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០​ និង​៥០​នៅ​ចំណុច​ភូមិ​ប្រជុំ​អង្គ​ ឃុំ​ជើង​កើប​ស្រុក​កណ្តាល ស្ទឹង​ខេត្តកណ្តាល​។ ​ដោយ​ឃាតករ​៣​នាក់​រួមគ្នា​សម្លាប់​ជនរងគ្រោះ ព្រោះ​ចាប់រំលោភ​សង្សារ​របស់ខ្លួន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សល់ ថា​ត់ ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​ព្រែក​ហូរ​កើត​ ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល​។​

    ចំណែក​ជនសង្ស័យ​មាន​គ្នា​០៣​នាក់ ​១-​ឈ្មោះ​ សឿន ភក្តី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូ​លិច​ សង្កាត់​ព្រែក​ហូរ​ ក្រុ​តាខ្មៅ​ ខេត្តកណ្តាល មុខរបរ បើករថយន្ត ដឹក​ដី​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ​រស្មី ហៅ​ស្មី ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ព្រែក​ហូ​លិច​ សង្កាត់​ព្រែក​ហូ​ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​ (​គេចខ្លួន​) និង​៣-​មិន​ស្គាល់ឈ្មោះ រស់នៅ​ភូមិ​ព្រែក​ហូ​លិច ជិត​ផ្ទះ​ឈ្មោះ ស្មី (​គេចខ្លួន​)។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ប្រហែល​ជាង​១​ខែ ជនរងគ្រោះ​បាន​រំលោភ ​(​ស្រី​ស្នេហ៍​) ​ជនសង្ស័យ ឈ្មោះ​ សឿន ភក្តី ​នៅ​រណ្តៅ​ដី យាយ ហេង។ ​គ្រានោះ​ជនសង្ស័យ​កកើត​មាន​គំនុំ​ជាមួយនឹង​ជនរងគ្រោះ​។​

    រហូតមកដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ ​និង​បក្ខពួក​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុង​ដាស​១២៥ ​ពណ៌​ក្រហម ​ស៊េរី​ឆ្នាំ​2015 ជា​របស់​ឈ្មោះ​ ស្មី ដោយពេល​មកដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក។​

    ជនសង្ស័យ​ទាំង​០៣​នាក់ បាន​ឡើងទៅ​លើផ្ទះ ហើយ​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​ជនរងគ្រោះ​។ លុះដល់​ម៉ោង​កើតហេតុ​សង្ស័យ​ឈ្មោះ​ សឿន ភក្តី​ បាន​យកកាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចឹងក ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង រួចមក​ជនសង្ស័យ​ទាំង​ ០៣ ​នាក់ ក៏បាន​រត់គេចខ្លួន។​

    ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​តាម​ស្វែងរក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ សឿន ភក្តី។​ ​ខណៈ​ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង និ​ង​បន្ត​ចាត់ការ​ស្រាវជ្រាវ​ស៊ើបអង្កេតតាម​នីតិវិធី៕​

Image2
adverise with khmeread
Loading ad ...