អាណិតណាស់! បាត់ប្ដីពីផ្ទះច្រើនថ្ងៃ ប៉ូលិសតេប្រាប់ឃើញសាកសពនៅស្អាង

    កណ្តាល ៖ អ្នកស្រុក​បាន ប្រទះឃើញ​សាកសព​អណ្តែត​ទឹក នៅ​ថ្ងែ​ទី​០៦ ​ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​នៅ​ចំណុច ភូមិ​ស្វាយ​ពុំ​ត្រង់ ឃុំ​កោះ​អន្លង់​ចិន ​ស្រុក​ស្អាង ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡុង វាសនា​ ហៅ​ប៉េ​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ស្រុកកំណើត ភូមិ​បឹង​ដែង ឃុំ​តា​សួស ​ស្រុក​ស្វាយ ជ្រុំ​ខេត្តស្វាយរៀង​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល លូ​៥ បឹង​ក្រពើ សង្កាត់ស្ទឹងមានជ័យ​ ខ​ណ្ឌ​មានជ័យ រាជធានីភ្នំពេញ​។​

    ប៉ូលិស​ន្ត​ថា នៅ​ថ្ងែ​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ទន្លេបាសាក់។ សាកសព​ខាងលើ​អណ្តែត​ទឹក​ផ្កាប់មុខ ស្លៀកខោ​ខូវ​ប៊ូ​យ​ពណ៌​ខៀវ ជើងវែង ពាក់អាវ​យឺត​ដែ​ខ្លី​ពណ៌​ប្រផេះ​មាន​កំពស់​ប្រហែល​១,៦០​ម៉ែត្រ​។

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​កោះអន្លង់ចិន​និង សមត្ថកិច្ច​ស្រុក​បាន​លើក​សាកសព មកលើ​ឡើងគោក​ឃ្លាត​ចម្ងាយ​៥​ម៉ែត្រ​ពី​ច្រាំងទន្លេ​បាន​ពិនិត្យឃើញ​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក iPhone 4 ពណ៌​ស​នៅក្នុង​ហោប៉ៅ​ខាងមុខ​របស់​ជនរងគ្រោះ។​

    សមត្ថកិច្ច​បាន​យក​លេខ​ស៊ីម ទំនាក់ទំនង​រក​ក្រុមគ្រួសារ​សព ទើប​ជួប ឈ្មោះ គង់ សាម៉ន ត្រូវជា​ប្រពន្ធ​សាកសព​បាន​អះអាងថា​ជនរងគ្រោះ​ខាងលើ​ត្រូវជា​ប្តី​របស់ខ្លួន ដែល​បាន​បាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងែ​សៅ​ទី​៣ ​ធ្នូ​ ២០១៦​។​

    នៅវេលា​ម៉ោង​៤​ និង​៤៥​នាទី​ថ្ងៃ​ដដែល​ជំនាញ​បច្ចេកទេស​ខេត្ត​បានធ្វើការ​ពិនិត្យ​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរកត់សម្គាល់​ឡើយ​។ ​ការសន្និដ្ឋាន​៖​ សាកសព​ស្លាប់​ដោយសារ​លង់ទឹក​។ ​ក្រោយ​ពិនិត្យ​ចប់​សមត្ថកិច្ច​នគរ​បា​ន​ប្រគល់​សាកសព​ជូន ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Untitled 1
adverise with khmeread
Loading ad ...