samsung-banner
adverise with khmeread

អន់ចិត្ត​ប្រពន្ធ​មិនឱ្យ​រួមភេទ ១០ ឆ្នាំ កាត់​លិង្គ​បោះចោល ឈប់​ខ្វល់​ទៀត រឿង​ស្នេហា​រួមរក្ស​

3b198e7500000578 0 image a 29 1481036983051

    ​តាម​ប្រភពព័ត៌មាន Daily Mail កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ប្តី​ដ៏​អន់ចិត្ត​រឿង​រួមភេទ​ម្នាក់ ដែល​អះអាងថា​ប្រពន្ធ​គាត់​មិនបាន​រួមដំណេក​ជាមួយ​គាត់​អស់ ១ ទសវត្សរ៍ បាន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​តាម​វិធី​ដ៏​ចម្លែក​មួយ​។ 

​    ​លោក Ghasi Ram អាយុ ៣៧ ឆ្នាំ​មកពី​ឥណ្ឌា បាន​កាត់​លិង្គ​បោះចោល បន្ទាប់ពី​អស់​ការអត់ធ្មត់​តទៅទៀត​។ 

​    ​គាត់​បានមក​ផ្ទះ​វិញ​ទាំង​ស្រវឹង រួច​សុំ​រួមភេទ​ជាមួយ​ប្រពន្ធ​ឈ្មោះ Manjhri Devi អាយុ ៣៤ ឆ្នាំ​។ ពេល​ប្រពន្ធ​បដិសេធ គាត់​ក៏​ស្ទុះ​យក​កាំបិត​កាត់​លិង្គ​បោះចោល​ទៅ​ដី​តែម្តង​។ បន្ទាប់មក លោកស្រី Manjhri Devi ក៏បាន​តេ​ហៅ​ឡានពេទ្យ​ឱ្យជួយ​។ 

​    ​លោកស្រី​បាន​បដិសេធ​ការអះអាង​របស់​ប្តី​គាត់ ដែល​បន្ទោស​គាត់​ថា​មិនឱ្យ​រួមភេទ ១០ ឆ្នាំ​។ ប្តី​ប្រពន្ធ​នេះ​រៀបការ ១៨ ឆ្នាំ​ហើយ និង​មាន​កូនស្រី​ម្នាក់ កូនប្រុស​ពីរ​នាក់​។ 

​    ​ហេតុការណ៍​ដ៏​គួរឱ្យ​តក់ស្លុត​នេះ​កើតឡើង​នៅ​ភូមិ​មួយ​ក្នុង​រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ 

​    ​លោកស្រី Manjhri Devi និយាយថា "​គាត់​មក​ផ្ទះ​ទាំង​ស្រវឹង​រាល់​យប់ ហើយ​មិនដែល​ស្តាប់​ឬ​ខ្វល់​ពី​ខ្ញុំ​ទេ​។ ខ្ញុំ​គ្រាន់តែ​និយាយ​បដិសេធ ព្រោះ​គាត់​ស្រវឹង​ពេក​។ ខ្ញុំ​ខឹង​គាត់​ណាស់​។ ហើយ​ឥឡូវ​គាត់​បែរជា​មក​បន្ទោស​ខ្ញុំ​ចំពោះ​រឿង​ហ្នឹង​ទៅវិញ ពេលដែល​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​ទាល់តែសោះ​នោះ​"៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់