adverise with khmeread 1

រថយន្តមិនស្គាល់ម៉ាកបើកបុកនិងកិនអ្នកថ្មើរជើងស្លាប់លើថ្នល់

    ភ្នំពេញ ៖ បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​បាន​រងគ្រោះថ្នាក់​បែកក្បាល​ខ្ទេច​មុខ​ខ្ទេច​មាត់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ខណ​:​កំពុង​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវរថយន្ត​មិន​ស្គាល់​ម៉ាក​បើក​ក្នុង​ល្បឿន​លឿន​បុក​និង​កិន រួច​គេចខ្លួនបាត់ ។​

     គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង ១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច ។​ខណ​:​មកដល់ចំណុចកើតហេតុ​បាន​បុក​និង​កិន​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ អូស​ក្រោម​រថយន្ត​ប្រមាណ​ជា​២០​ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿនគេចខ្លួនបាត់​តែម្តង​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​កំណត់ហេតុ និង​បាន​ស្វះ​ស្វែងរក​ក្រុមគ្រួសារ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់