samsung-banner
adverise with khmeread

លែង​បារម្ភ​រឿង​អស់​ថ្ម​! អ្នកវិទ្យាសាស្ត្រ​អ៊ុយ​ក្រែ​ន​ផលិត​បាន​ថ្ម​ស្មា​ត​ហ្វូ​ន​អាច​កាន់​បាន ១២ ឆ្នាំ​

Tritium battery 600x450

    ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អ៊ុយ​ក្រែ​ន​លោក Vladislav Kiselev បាន​ផលិត​ថ្ម​មួយ​ប្រភេទ​ដែល​អាច​ផ្ដល់​ថាមពល​ដល់​ឧបករណ៍​ដូចជា​ស្មា​ត​ហ្វូ​ន​និង​សូម្បីតែ​រថយន្ត​រហូត​ទៅ​ដល់ ១២ ឆ្នាំ​ដោយ​មិនចាំបាច់​សាក​ថ្ម​ឡើយ​។​

​    ​លោក Kiselev គឺជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ម្នាក់​នៅ​វិទ្យាស្ថាន Institute of Bioorganic Chemistry and Petrochemistry ក្នុង​ទីក្រុង Kiev និង​ជា​សាស្ត្រាចារ្យ​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ជាតិ​របស់​អ៊ុយ​ក្រែ​ន បានបង្ហាញ​គំរូ​ថ្ម​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ប្រភេទ​នេះ អំឡុងពេល​ការប្រកួតប្រជែង​ការស្រាវជ្រាវ​ជា​អន្តរជាតិ​ហៅថា Sikorsky Challenge ក្នុង​ឆ្នាំ​២០១៦ នេះ​។​

​    ​ប្រអប់​ឧបករណ៍​មាន​ថ្ម​នៅក្នុង​នោះ​មើលទៅ​មិន​គួរឱ្យ​ចាប់អារម្មណ៍​ទេ ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ​រូបនេះ​បាន​អះអាងថា​វា​ផ្ដល់​ថាមពល​ដល់​ឧបករណ៍​អេ​ឡិច​ត្រ​និក ១ ឆ្នាំ ៤ ខែ​មក​ហើយដោយ​គ្មាន​សាក​បាន​ម្ដង​នោះឡើយ ហើយ​វា​នឹង​បន្ត​ផ្ដល់​ថាមពល ១១ ឆ្នាំ​ទៀត​ទើប​អស់​។​

​    ​ដោយឡែក​ក្រុមហ៊ុន​ផលិត​ថ្ម​ជាច្រើន​នៅលើ​ពិភពលោក​មាន​បញ្ហា​លើ​ការស្រាវជ្រាវ​បច្ចេកវិជ្ជា​ថ្ម​នេះ​ជា​យូរ​មកហើយ ប៉ុន្ដែ​តើ​លោក Kiselev បង្កើត​ថ្ម​នេះ​ប្រើ​រហូតដល់ ១២ ឆ្នាំ​ដោយ​របៀប​ណា​? 

​    ​អ្នកវិទ្យាសាស្ត្រ​រូបនេះ​បាន​និយាយថា​គន្លឹះ​សំខាន់​នៃ​ការបង្កើត​ថ្ម​នេះ​ឡើង​គឺ​សារធាតុ Tritium ដែលមាន​សមត្ថភាព​បញ្ចេញ​ថាមពល​អេឡិចត្រូនិក​។ គាត់​ក៏បាន​បន្ថែមថា​មន្ទីរ​ស្រាវជ្រាវ City Lab ក៏​ប្រើ​អ៊ីសូតូបវិទ្យុសកម្ម​រប​ស់​អ៊ីដ្រូសែន ប៉ុន្ដែ​ពួកគេ​ប្រើ​សារធាតុ Tritium ស្រោប​ទៅលើ​កោសិកា​សូ​ឡា​ទៅវិញ​។ គាត់​បាន​យក​កោសិកា​របស់​វា​មក​បង្កើតជា​ថ្ម​សាក ដែល​វា​ខ្លាំង​ជាង​ថ្ម​ផ្សេងៗ ១ ពាន់​ដង​។​

​    ​ដោយមាន​ការចាប់អារម្មណ៍​គួរសម លោក Kiselev និង​គ្នីគ្នា​របស់គាត់​ត្រូវបាន​អ្នកជំនួញ​ប្រទេស​តួ​ក​គី និង​ចិន​ទាក់ទង​ដើម្បី​បង្កើត​ថ្ម​នេះ​ឡើង​សម្រាប់​ប្រើប្រាស់​លើ​ទូរស័ព្ទដៃ​របស់ខ្លួន​ផងដែរ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់