មានម៉ូតូជិះហើយនៅលួចកង់ទៀត! ឆ្ងាញ់ត្រង់ម្នាក់ៗ ធ្លាប់ជាប់គុក ២ ទៅ ៣ ដង

    កណ្តាល ៖ បុរស​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​កង់​កាលពី​ថ្ងៃទី០៦​ ធ្នូ​ ២០១៦ ​ម៉ោង​១១​ និង​៣០​នាទី ចំណុច មុខ​តូប​លក់​ខោអាវ​ផ្លូវ​លេខ​១១០​ ភូមិ​តាខ្មៅ​៣ ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​ជនរងគ្រោះ​ឈ្មោះ​ ហាក់ ហាវ  ភេទ​ប្រុស​ អាយុ៤២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ លក់​ខោអាវ​។​

    ចំណែក​ជនល្មើស ​០២ ​នាក់​១-​ឈ្មោះ​ សាន់ អ៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​) ​និង​២-​ឈ្មោះ ​ហោ ប៊ុនធឿន ហៅ​រុយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​មុខរបរ រត់​ម៉ូតូឌុប​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ដកហូត​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ C១០០​ កូរ៉េ​ ពណ៌​ក្រហម​ពាក់ស្លាកលេខ​ភ្នំពេញ ​1AK-7985  និង​កង់ដៃ​ការ៉េ​០១​គ្រឿង ​ពណ៌​ខ្មៅ។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទុក​កង់​០១​គ្រឿង​ដែលមាន​ភិនភាគ​ដូចខាងលើ នៅមុខ​តូប​លក់​ខោអាវ​របស់ខ្លួន​ដោយ​ពុំបាន​ចាក់សោរ​ទេ រួច​ដើរចូល​ទៅក្នុង​តូប​លក់​ខោអាវ​ដូច​សព្វដង។​

    ពេលនោះ ស្រាប់តែ​ឃើញ​ជនល្មើស​ទាំង ​០២ ​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​លួច​លើក​កង់​របស់គាត់​ដាក់​លើ​ម៉ូតូ​រួច​ជិះ​គេចខ្លួន​តាម ផ្លូវ​១១០​បត់​ទៅតាម​ផ្លូវ​២១​ឆ្ពោះទៅ​ទិស​​ខាងត្បូង ភ្លាមនោះ​ដែល​ជនរងគ្រោះ​ព្រ​ម​ទាំង​អ្នកជិតខាង ជួយ​ដេញតាម​ឃាត់ខ្លួន​បាន រួមទាំង​វត្ថុតាង​នៅ​ចំណុច​មុខ​ហាង ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ ​រួច​ប្រគល់ជូន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី យកមក​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ និង​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​
​នីតិវិធី។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ទី​១​បាន​ឆ្លើយ​សារភាពថា​ខ្លួន​និង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​លួច​កង់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន និង​ធ្លាប់​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២ ទៅ​៣​ដង​រួចមកហើយ​ពីបទ​លួច រីឯ​ជនល្មើស​ទី​២ បាន​ឆ្លើយ​សារភាពថា​ខ្លួន​គ្រាន់តែ​ជា​អ្នក​ឌុប​ជនល្មើស​ទី១​ ​ប៉ុណ្ណោះ​ពុំបាន​ធ្វើ​សកម្មភាព​លួច​ឡើយ​៕​

Unnamed adverise with khmeread

មតិយោបល់