អាណិត​ខ្លាំងណាស់​!!! ម្តាយ​ដេក​កិន​កូន​អាយុ​ ៤ ​ខែ​ក្នុង​អង្រឹង​ស្លាប់​ផ្អើល​ឈុ​ល​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ជាជាង​ប៉ះ​កង់​តាម​ចិញ្ចើមផ្លូវ ព្រោះតែ​ការធ្វេសប្រហែស​របស់​ម្តាយ​បាន​យក​កូន​ទៅ​ដាក់​ដេក​ក្នុង​អង្រឹង​ជាមួយ​មិនបាន​ប្រយ័ត្ន ម្តាយ​ដេក​កិន​ពីលើ​កូន​ស្លាប់​ទាំង​អាយុ​ទើបតែ​៤​ខែ​ប៉ុណ្ណោះ​។​

    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥ និង ១៣ នាទី​ព្រឹក​ថ្ងៃទី០៧ ​ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​៨៨​កែង​ផ្លូវ ព្រះស៊ី​សុ​វត្ថ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​។​

    តាម​ការរៀបរាប់​ពី​លោក ​ហែម វិ​ឆាយ អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ត្រូវជា​ឪពុក​ទារក បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា គាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ប្រកបមុខរបរ​ជាជាង​ប៉ះ​កង់​អស់​រយៈ​ជាង ១០ ​ឆ្នាំ​ហើយ និង​បាន​ចាប់ដៃគ្នា​ជា​ប្រពន្ធ​ឈ្មោះ សួន សឿន អាយុ ៣៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង។​

    លោក​បន្តថា រហូតមកដល់​បច្ចុប្បន្ន​បានកូន​ចំនួន​ ៥ ​នាក់​ក្នុងបន្ទុក កូន​ទី​១ ភេទ​ស្រី អាយុ ១៣ ឆ្នាំ, កូន​ទី​២ អាយុ ១២ ឆ្នាំ ស្រី, កូន​ទី ៣​ អាយុ ៩​ ឆ្នាំ ស្រី, កូន​ទី​៤ អាយុ ៧​ឆ្នាំ និង​កូន​ដែល​ស្លាប់​ជា​កូនពៅ​អាយុ ៤​ ខែ ភេទ​ស្រី​។​

    តាម​អ្នក​ក្បែរ​ខាង​បានឱ្យដឹងថា ប្តី​ប្រពន្ធ​២​នាក់​នេះ​ប្រកប​របរ​ប៉ះ​កង់​នៅទីនេះ​យូរហើយ​និង​ជា​គ្រួសារ​ក្រីក្រ​គ្មាន​ទីលំនៅ​ស្នាក់នៅ គឺ​រស់​នៅលើ​ចិញ្ចើមផ្លូវ និង​មិនសូវ​ចុះសម្រុង​នឹង​គ្នា​នោះទេ មាន​ជីវភាព​ខ្វះខាតរ​កមួយ​ថ្ងៃ​សម្រាប់តែ​មួយថ្ងៃ។​

    បើតាម​ការរៀបរាប់រ​បស់​ម្តាយ​ក្មេងរងគ្រោះ បាន​ប្រាប់​ឱ្យដឹងថា នៅ​យប់​ថ្ងៃកើតហេតុ រូបគាត់​(​ម្តាយ​)​បាន​យក​កូន​ដែល​រងគ្រោះ​មក​ដេក​ក្នុង​អង្រឹង​ជាមួយគ្នា។ ​ហើយ​នៅវេលា​ម៉ោង​ប្រហែលជា​៣​ភ្លឺ​គាត់​បាន​ដេកលក់​មួយភាំង។​

    លុះ​ព្រឹក​ឡើង​គាត់​បាន​ក្រោក​ចេញពី​អង្រឹង​ដូច​សព្វដង រហូតមកដល់​ម៉ោង​កើតហេតុ​ឪពុក​បាន​សួររក​កូន​ដើម្បី​បញ្ចុក​បាយ​ប្រពន្ធ​ប្រាប់ថា​នៅក្នុង​អង្រឹង។ ​ពេល​ប្តី​ទៅលើ​កកូន​ចេញពី​ក្នុង​អង្រឹង​មក​ស្រាប់តែ​ឃើញ​កូន​រឹង​ស្តូក​បាត់ទៅហើយ​។​

    បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​រួចមក​ក្មេងរងគ្រោះ​ត្រូវបាន​អ្នកធ្វើដំណើរ​តាមផ្លូវ​ជួយ​ឧបត្ថម​ជា​ថវិកា​ដើម្បី​បូជាសព​កូន​នៅ​វត្ត​ទួល​សិ​ត្ថា​វ័​ន្ត​ហៅ វត្ត​ទួល​អស់លោក​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​៕​

 

Unnamed %283%29 adverise with khmeread

មតិយោបល់