តុលាការ​សម្រេច​ញាត់​គុក​ប្ដីកំណាច គ្មាន​ចិត្តមេត្តាម្នាក់ក្រោយយក​កាំបិត​កាប់​ចំក្បាល​ប្រពន្ធ​ស្លាប់

    ពោធិ៍សាត់ ៖ តុលាការ​បានសម្រេច​ឃុំខ្លួន​នៅ​ថ្ងៃទី​៦ ​ធ្នូ​ម្សិលមិញ ហើយ​ប៉ូលិស​នាំទៅ​ញាត់​គុក​បុរស​ជា ប្តី​ចិត្តឫស្យា​គ្មាន​មេត្តា​ដល់​ចិត្ត​ប្រពន្ធ យក​កាំបិត​ខ្វែវ​កាប់​ចំក្បាល​ប្រពន្ធ ផ្នែក​ខាងក្រោយ​ធ្លាយ​ខួរ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។​

    អំពើ​ឃោរឃៅ​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៤០​នាទី យប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ​នៅ​ចំណុច​ត្រ​ពង​ពង់ ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ឆេង សារិត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ជាមួយ​មិត្តភក្តិ​សប្បាយ​ហ៊ឺហា ថា ​"​ខ្លួន​ជា​អ្នកខ្លាំង" ​រួច​ក៏​ដើរមក​ផ្ទះ​ទាំង​ស្រវឹង ត្រូវ​ប្រពន្ធ​ស្តីបន្ទោស ថា ​"​ខ្លួន​មិន​រកស៊ី" ​ហើយ​បាន​ឈ្លោះប្រកែក​គ្នា​។​

    បន្ទាប់មក​ជនសង្ស័យ​ជា​ប្តី​ចិត្តឫស្យា​ក៏​យក​កាំបិត ទៅ​កាប់​ចំក្បាល​ប្រពន្ធ​ពីក្រោយ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុតែម្ដង។​

    សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ឆេង សារិត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​វាលវែង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តពោធិ៍សាត់។ ​ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សួន ធី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុខាងលើ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    នៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ ប៉ូ​លិ​សបាន​រៀបចំ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​ត្រូវបាន​តុលាការ​សម្រេច​ញាត់​គុក​រួចហើយ៕

Untitled 1
adverise with khmeread
Loading ad ...