samsung-banner
adverise with khmeread

បុរស​ម្នាក់​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ធ្លាក់ទឹក​ស្លាប់​

Unnamed %284%29

    ឧ​ត្ត​រ​មានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​នា​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពង្រ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ធ្លាក់ទឹក​ស្លាប់។​

    ប៉ូលិស​និយាយថា ដំបូង​ប្រជាពលរដ្ឋ​ឈ្មោះ សំបូ​ន ង៉ា ភេទ​ប្រុស អាយុ​៣៦ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល  បានធ្វើ​ដំណើ​ទៅ​ច្រូតស្រូវ ពេលទៅដល់​ត្រង់ចំណុច​ស្ពាន​ស្រែ​ល្អ ក្នុងភូមិ​រុងរឿង ឃុំ​អំពិល បាន​ប្រទះឃើញ​សាក​សព​ស្លាប់​អណ្តែត​ទឹក ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច។​

    ក្រោយ​ទទួលដំណឹង​កម្លាំង​ជំនាញ​ទៅដល់​កន្លែងកើតហេតុ បានធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ ជនរងគ្រោះ​មានឈ្មោះ អឿ​ត អឿ​យ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល។​

    តាម​ការសាកសួរ និង​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ជនរងគ្រោះ​ពិតជា​បាន​ជិះ​ម៉ូតូ​បុក​បង្គោល​ដៃ​ស្ពាន​ធ្លាក់ចូល​ទឹក​ស្លាប់​ប្រាកដ​មែន និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់