ប្រទះឃើញ​សព​បុរសម្ចាស់ទូកនេសាទ​ម្នាក់​នៅ​កោះព្រីង​ ខណៈកម្មករ​ម្នាក់ទៀត​បាត់ខ្លួនរកមិនទាន់​ឃើញ

    ព្រះសីហនុ ៖ សាកសព​បុរស​អ្នកនេសាទ​ម្នាក់​ត្រូវបាន​គេ​រក​ឃើញ​អណ្តែត​ទឹកសមុទ្រ និង​ស្រង់​ដឹកយក​ពី​កោះព្រីង​មកកាន់​ដីគោក​ក្នុង​ក្រុងព្រះសីហនុ​កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃ​៦ ​ធ្នូ​ ២០១៦​នេះ​។​

    ប៉ូលិស​បានឱ្យដឹងថា សាកសព​មានឈ្មោះ​ ស៊ុំ លុច​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ទូក​នេសាទ​មួយគ្រឿង​ដែល​បាន​លិច​ក្នុង​សមុទ្រ​ពេលចេញ​នេសាទ ជាមួយនឹង​កម្មករ​នេសាទ​ម្នាក់ទៀត​កាលពី​ថ្ងៃទី​២​ ខែធ្នូ ​ឆ្នាំ​២០១៦ កន្លងទៅ។​

    ក្នុងនោះ​ក្រៅពី​រក​ឃើ​ញ​សាកសព​ម្ចាស់​ទូក, ​កម្មករ​ម្នាក់ទៀត​ដែល​រួម​ដំណើ​រ​ជាមួយ ឈ្មោះ ​ណៅ ប៊ុន​ធឿ​ង ហៅ​កប​ អាយុ​២៣ឆ្នាំ ​គេ​នៅ​រក​មិនទាន់​ឃើញ​ និង​ពុំទាន់​ដឹង​ពី​ជោគវាសនា​យ៉ាងណា​នៅ​ឡើយ។​

    ទោះជា​មានការ​សន្និដ្ឋាន​ថា​កម្មករ​នេសាទ​រូបនោះ​អាច​នឹង​ស្លាប់បាត់​បង់ជីវិត​ដូចគ្នា ព្រោះ​មកទល់ពេលនេះ​មិនទាន់​រកឃើញ​ជនរងគ្រោះ​នៅឡើយ៕​

Unnamed adverise with khmeread
Loading ad ...