samsung-banner
adverise with khmeread

ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់​មនុស្ស ​៣​ នាក់​ជាមួយ​ថ្នាំញៀន​ ២០ ​កញ្ចប់​

Unnamed

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​ចុះបង្ក្រាប​ករណី ជួញដូរ, ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់ ​"​វិសាល​សុខ​"​ ក្នុងភូមិ​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​៦​ ធ្នូ​ ២០១៦ វេលា​ម៉ោង​១២ ​និង​៣០​នាទី​ម្សិលមិញ។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​បង្ក្រាប​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ ៣ ​នាក់​គឺ​១-​ឈ្មោះ​ យន់ តារា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារលើ​ សង្កាត់​ផ្សារឆ្នាំង​, ២-​ឈ្មោះ ហៀ​ង កក្កដា ភេទប្រុស​ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះក្របី ​សង្កាត់​ផ្សារឆ្នាំង​ និង​៣-​ឈ្មោះ ​លន ស្រី​ដា ភេទ​ស្រី​អាយុ​២៣​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់ឆ្នាំង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​ ៣​ ខាងលើ​ជា​មុខសញ្ញា​តែង​ធ្វើ​សកម្មភាព​ជួញដូរ ​និង​ចែកចាយ​យ៉ាងសកម្ម​នៅ​ចំណុច​ផ្លូវ​ (​មុខផ្ទះ​សំណាក់​ជា ចាន់​) ​ចុះទៅ​ក្រោម​ក្នុងភូមិ​កោះក្របី។  ប៉ូលិស​ដកហូត​វត្ថុតាង ថ្នាំ​ម្សៅ​ពណ៌ស​ក្រាម ២០​កញ្ចប់​តូច​,​ ទូរស័ព្ទ​៣​គ្រឿង​, លុយ​ធ្នាក់ ​(​លុយ​ខ្មែរ ៦​ ម៉ឺន​រៀល​)​ និង​ឧបករណ៍​នឹង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន៕

adverise with khmeread

មតិយោបល់