អ្នកចាំទី Hugo Lloris នៅតែទទួលបានប្រាក់លើកទឹកចិត្តទោះបីជា Tottenham ប្រកួតចាញ់ក៏ដោយ

          តាមព័ត៌មាន​ថា អ្នក​ចាំទី Hugo Lloris​ របស់ក្លឹប Tottenham Spurs នៅតែ​អាច​​ទទួល​បានប្រាក់លើកទឹកចិត្ត​៤.០០០​អឺរ៉ូ​រាល់ពេល​ក្រុម​ Spurs ចាញ់​ការ​ប្រកួត ដូចក្នុង​កិច្ច​សន្យា​ផ្សេងៗដែលប្រាក់លើក​ទឹកចិត្ត​នេះ​គឺការព្រមព្រៀង​រវាង​អ្នកចាំទី​សញ្ជាតិបារាំង​រូប​នេះ​ជាមួយនិង​ក្លឹប Tottenham។

          សេចក្តីរាយការណ៍​នៅប្រទេសប៊ែល​ហ្ស៊ិកបាន​ឲ្យ​ដឹងថា នៅពេល​ជួយ​ក្រុម​របស់ខ្លួន​ទទួល​បាន​ជ័យជំនះអ្នកចាំទី​រូបនេះ​នឹងទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៨.០០០​អឺរ៉ូ ប៉ុន្តែ​នៅ​តែទទួល​បាន​ពាក់កណ្តាល​នៃចំនួន​ទឹកប្រាក់នេះ​នៅ​ពេល​ក្រុម​របស់​ខ្លួន​ចាញ់​។

          ក្រុម​ Spurs ទើបតែចាញ់​មួយប្រកួតប៉ុណ្ណោះ​នៅក្របខណ្ឌ PL ​សម្រាប់​រដូវកាល​នេះ។ Tottenham ​បាន​ស្តាស្ថានការណ៍​វិញនិងធ្វើ​ឲ្យ​ពួកគេរក្សាបានតំ​ណែង​​ក្នុងក្រុម​កំពូល​ទាំង​បួន​នៅក្របខណ្ឌ PL៕

Hugo adverise with khmeread