Everton បង្កើនការតាមប្រមាញ់ខ្សែបម្រើ Memphis Depay របស់ Man Utd

          បន្ទាប់ពី​កីឡាករ Yannick Bolasie មាន​បញ្ហា​របួស​ជាបន្តបន្ទាប់ ក្លឹប Everton ​បានពន្លឿន​កិច្ច​ប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ផ្ទេ​រខ្សែបម្រើរបស់ Man Utd កីឡាករ Memphis Depay នៅ​ខែក្រោយ​នេះ ។

          លោក Ronald Koeman ដែលជា​មិត្តរួម​ជាតិរបស់​ Depay នឹងពន្លឿន​ការ​តាមប្រមាញ់​កីឡាករ​រូបនេះ​នៅ​ខែ​មករា។ លោក Koeman បាន​អះអាង​​ថា Everton ​នឹងតាម​ប្រមាញ់​ Depay ហើយ​ត្រូវ​ការកីឡាករ​ខ្សែប្រយុទ្ធ​បន្ថែមទៀត ដើម្បីពង្រឹងក្រុម​បន្ទាប់ពីកីឡាករ Bolasie រងរបួស​។

          ទោះបីជា​យ៉ាងណា​គេនៅមិនទាន់​ដឹងថា តើ​លោក Jose Mourinho នឹង​យល់ព្រមឲ្យ​កីឡាករ​របស់​លោកចាកចេញទៅចូលរួមជាមួយ​ក្លឹបដែលជាគូ​ប្រ​ជែង​នៅ​ក្របខណ្ឌ​ PL ឬយ៉ាងណានោះទេ៕

Depay adverise with khmeread
ប្រភព៖ Mirror

មតិយោបល់