Zlatan Ibrahimovic នឹងចូលបំភ្លឺនៅតុលាការប្រទេសស៊ុយអែត ក្រោយមានការកោះហៅពីតុលាការ

          ខ្សែប្រយុទ្ធរបស់ក្លឹប Man Utd កីឡាករ Zlatan Ibrahimovic ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​នៅ​តុលាការ​ក្នុងប្រទេស​ស៊ុយអែត​​ជុំវិញ​ការ​ចោទប្រកាន់​ថា កី​ឡាកររូបនេះបាន​ប្រើ​ថ្នាំ​លើក​កម្លាំង​អំឡុង​ពេល​លេងនៅ​ក្លឹប Juventus ។

          វេជ្ជបណ្ឌិត​ជនជាតិស៊ុយអែតឈ្មោះ Ulk Karlsson បានធ្វើ​ការ​ចោទ​ប្រ​កាន់​កីឡាកររូបនេះក្នុង​សន្និសីទ​កាសែត​មួយ​នៅ Varmlands កាលពីខែមេសា​ ហើយ​អតីត​ខ្សែប្រយុទ្ធ​ក្លឹប​​ Barcelona ​រូបនេះ​កំពុងបន្ត​វិធាន​ការ​ច្បាប់ដើម្បី​ប្តឹង​វេជ្ជបណ្ឌិត​រូបនេះពីបទ​បរិហាកេរ្តិ៍។

          លោក Karlsson ដែល​ធ្វើ​ការ​ងារជាមួយ​ក្រុម​កីឡាករ​របស់ស៊ុយអែត​នៅ​ Olympics មាន​ការសង្ស័យ​ជុំវិញ​ការ​ប្រែប្រួល​រូបរាង​របស់​​ Zlatan អំឡុង​ពេល​លេងនៅទីក្រុង Turin ដោយលោកបាន​និយាយថា “​Zlatan ឡើងទម្ងន់ ​១០​គីឡូ​ក្នុងរយៈ​ពេលត្រឹមតែ​៦​ខែ​ អំឡុង​ពេលលេងជាមួយក្លឹប Juventus ។ ខ្ញុំគិត​ថា គាត់​ប្រើ​ថ្នាំ​លើក​កម្លាំង​។ ខ្ញុំ​ជឿជាក់​យ៉ាងនេះ”៕

Zlatan
adverise with khmeread
Loading ad ...