Pep Guardiola: City នៅតែអាចទទួលបានជោគជ័យទោះបីជាចាញ់ក្រុម Chelsea ក៏ដោយ

          គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola មិន​បង្ហាញអារម្មណ៍​ខូចចិត្ត​ចំពោះ​បរាជ័យក្រោមថ្វីជើងរបស់ក្រុម Chelsea នោះទេហើយលោកនៅតែ​ហ៊ាន​អះអាងថា ក្រុមរបស់លោក​នឹងទទួលជោគជ័យ​នៅរដូវ​កាល​នេះទោះបីជាទើប​តែ​ប្រកួត​ចាញ់​ក្រុម​​ Chelsea ​៣-១ កាល​ពី​ថ្ងៃ​សៅរ៍នេះក៏ដោយ។

          ក្រុម​​ City ​ចាញ់​ក្រុមកំពូលតារាង Chelsea ​៣ពិន្ទុ​ ហើយនឹងត្រូវ​អវត្តមាន​កីឡាករ​សំខាន់ Sergio Aguero និង Fernandinho ស្ទើរតែពេញ​មួយ​ខែ​​ក៏ដោយ ក៏គ្រូបង្វឹករូបនេះនិយាយថា លោកនៅតែមាន​អារ​ម្មណ៍​ថា អត់ចាញ់​នៅ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​កាល​ពីយប់ថ្ងៃសៅរ៍។

          លោក Guardiola បាន​បន្តថា “ពិតណាស់ ខ្ញុំ​ពិតជា​ចង់ឈ្នះ​ក្រុម​ Chelsea ហើយ​យើងនឹងឡើង​មក​ឈរនៅកំពូល​តារាង។ ប៉ុន្តែ​ការគិតរបស់​យើង​គឹខុស​ស្រ​ឡះតែម្តង”។ លោកបន្ត​ថា “​ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្តពីព្រោះ​យើង​លេង​ល្អ​ ។ យើងត្រូវតែបន្តទៀតហើយនៅពេល​យើងធ្វើ​បាន យើង​នឹង​ឡើង​ដល់​ចំណុច​កំពូល”៕

Guardiola manchester city pep 3408830 adverise with khmeread

មតិយោបល់