បុរស​វៀតណាម​ម្នាក់ ច្រឡំ​ថ្នាំ​បំពុល​ឆ្កែ​ស្មានតែ​ស្ករ​គ្រាប់ បៀម​ភ្លាម​ស្លាប់​ភ្លែត​

    ​បុរស​វ័យ ៥៣ ឆ្នាំ​ម្នា​ក់នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​បាន​ស្លាប់ បន្ទាប់ពី​បៀម​ថ្នាំ​បំពុល​ឆ្កែ​ដោយ​ស្មានតែ​ស្ករ​គ្រាប់​។​

​    ​បុរស​ឈ្មោះ Pham Duy Thanh រស់នៅក្នុង​ឃុំ Truc Son ស្រុក Cu Jut ក្នុង​ខេត្ត Dak Nong​។ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅនេះ លោក Thanh បានឃើញ​ឈើ​ចង្កាក់​ពីរ​ដើម​មើលទៅ​ដូច​ស្ករ​គ្រាប់​នៅលើ​ដី ខណៈដែល​គាត់​បាន​បោសសម្អាត​ទីធ្លា​មុខផ្ទះ​។ នេះ​បើ​យោងតាម​ប្អូនប្រុស​របស់គាត់ Pham Duy Do​។​

​    ​Do បាន​ទៅលេង​បងប្រុស​របស់គាត់ ហើយ​នៅពេលនោះ​ឃើញ​ចៅ​វ័យ ៦ ឆ្នាំ​នៅ​ជាមួយ​គាត់​ដែរ​។​

​    ​ជនរងគ្រោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​យក​ស្ករ​គ្រាប់​នោះ​ឱ្យ​ចៅ​របស់គាត់​ញ៉ាំ​។ លោក DO បាន​និយាយថា "​ខ្ញុំ​បាន​ឈរ​នៅ​ទីនោះ ប៉ុន្ដែ​ខ្ញុំ​មិនបាន​ដឹងថា​វា​ជា​ថ្នាំ​បំពុល​ឆ្កែ​នោះទេ ព្រោះ​មិនដែល​ឃើញ​ស្ករ​បែបនេះ​ពីមុនមក​។ ប្រសិនបើ​អ្នក​ខ្ញុំ​ដឹងថា​ជា​ថ្នាំពុល​នោះ ខ្ញុំ​នឹង​ប្រាប់​គាត់​ឱ្យ​បោះចោល​ភ្លាម​"​។​

​    ​ក្មួយប្រុស​របស់​ជនរ​ង​គ្រោះ​មានសំណាង​ដោយ​មិនបាន​ញ៉ាំ​ស្ករ​គ្រាប់​នោះ ដោយ​លោក Do បាន​ប្រាប់ថា​ស្ករ​មិនល្អ​សម្រាប់​ធ្មេញ​ក្មេង​។​

​    ​បន្ទាប់មក DO បាន​ចេញទៅ​ក្រៅ​ដើម្បី​ធ្វើ​ការងារ​ខ្លះ ហើយ​ក្រោយមក​ក៏​ត្រឡប់មកវិញ​ឃើញ​លោក Thanh បែកពពុះមាត់​បាត់ទៅហើយ​។​

​    ​ក្រោយ​ហៅ​ប៉ូលិស​មក​ធ្វើ​កោសល្យវិច័យ ទើប​ដឹងថា​បងប្រុស​របស់គាត់​ស្រវឹង ហើយ​ប្រហែលជា​គាត់​ច្រឡំ​ថា​វា​ជា​ស្ករ​គ្រាប់​ទើប​យកទៅ​ពិសា​បណ្ដាលឱ្យ​ស្លាប់​បែបនេះ​៕

ប្រភព៖វៀតណាម

Kpbezjhw adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់