និស្សិត​ពេទ្យ​ម្នាក់​បើករថយន្ត​បុក​កង់​កំពុង​បណ្តើរ​ឆ្លងផ្លូវ​ស្លាប់​ស្ត្រី​ម្នាក់​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បណ្ដើរ​កង់​ឆ្លងផ្លូវ​ដើម្បី​ជិះ​ទៅរក​ប្តី ស្រាប់តែ​ត្រូវ​រថយន្ដ ​១ ​គ្រឿង​បើក​មក​បុក​បណ្ដាលឱ្យ​ស្លាប់​ភ្លាម នៅវេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ក្បែរ​ស្ពាន​លេខ​១១ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​ចំបក់​មាស សង្កា​ត់បា​ក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លា​កលេ ខ​2S-3167 ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​លី សុខហ៊ាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និស្សិត​ពេទ្យ ស្នាក់​នៅផ្ទះ​លេខ​២០​អឺ​០ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បានឱ្យដឹងថា ដំបូង​ស្ត្រី​រងគ្រោះ​បាន​បណ្តើរ​កង់​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ទើបតែ​បាន​ពាក់​កណ្ដាលផ្លូវ ស្រាប់​តែមាន​រថយន្ដ​ ១ ​គ្រឿង​បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​។​

    ខណៈពេល​នោះ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ចង្កូត​ទៅបុក​ជនរងគ្រោះ​ពេញ​ទំ​ហឹ​ង​ និង​អូស​ខ្ទាត​ប្រហែល​ជាង​ ១០ ​ម៉ែត្រ បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​តែម្តង។​

    ចំណែក​ស្ត្រីជន​រងគ្រោះ​ឈ្មោះ​លឹម ធី ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ក្បែរ​ចំណុច​ភូមិ​ចំបក់​មាស  សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​សហការ​ធ្វើ ការវាស់វែង​និង​នាំយក​រថយន្ត​-​កង់​ព្រមទាំង​អ្នកបើកបរ​ប្រគល់​ឱ្យទៅ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត។ ដោយឡែក សព​ស្ត្រី​រងគ្រោះ​ត្រូវ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​គេហដ្ឋាន៕


 

Untitled 1 adverise with khmeread
Loading ad ...