​សិស្ស​សិង្ហ​បុរី​ជាប់​លេខ ១ ពិភពលោក​ខាង​វិញ្ញាសា អាន គណិតវិទ្យា និង​វិទ្យាសាស្ត្រ​

​    ​ជា​លើកដំបូង ប្រទេស​សិង្ហ​បុរី​បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ប្រភេទ​មុខវិជ្ជា​ចំនួន​បី ដែល​ក្នុងនោះ​មាន ការអាន គណិតវិទ្យា និង​វិទ្យាសាស្ត្រ​នៅក្នុង​កម្មវិធី​វាយតម្លៃ​សិស្ស​អន្តរជាតិ (PISA) ដោយ​កត់សម្គាល់​មួយទៀត​នូវ​តេស្ត​កំណត់​ស្តង់ដារ​សកលលោក​រប​ស់​សិស្ស​សិង្ហ​បុរី​។​

​    ​ការសិក្សា ដែល​ធ្វើឡើង​រៀងរាល់​បី​ឆ្នាំ​ម្តង និង​សម្របសម្រួល​ដោយ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍ (OECD) បាន​ស្ទង់​មើលថា​តើ​សិស្ស​អាយុ ១៥ ឆ្នាំ​ជុំវិញ​ពិភពលោក​អាច​ប្រើប្រាស់​ចំណេះដឹង​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​បញ្ហា​យ៉ាងដូចម្តេច​។ លទ្ធផល​នៃ​ការធ្វើ​តេស្ត​បាន​បញ្ចេញ​កាលពី​ថ្ងៃ​អង្គារ​ទី ០៦ ខែធ្នូ​នេះ ហើយ​លទ្ធផល​នេះ​បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​សិស្ស​សិង្ហ​បុរី​នៅ​សាលា Primary 4 និង Secondary 2 ជាប់​ចំណាត់ថ្នាក់​លេខ ១ ពិភពលោក​ផ្នែក​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​។​

​    ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន ៧២ បាន​ចូលរួម​ក្នុងការ​វាយតម្លៃ​កាលពី​ឆ្នាំ ២០១៥ ដែល​បាន​ផ្តោតលើ​វិទ្យាសាស្ត្រ​ជា​ចម្បង​។ ក្រុង​សៀង​ហៃ ដែល​បាន​ឈរ​នៅ​លេខ​មួយ​ទាំងបី​ប្រភេទ​វិញ្ញាសា​កាលពី​ឆ្នាំ ២០១២ ត្រូវបាន​វាយតម្លៃ​រួមជាមួយ​ខេត្ត​ដទៃទៀត​របស់​ចិន​នៅក្នុង​កម្មវិធី PISA ឆ្នាំ ២០១៥​។​

​    ​សិស្ស​ត្រូវបាន​ចាត់ថ្នាក់ បន្ទាប់ពី​ការធ្វើ​តេស្ត និង​សំណួរ​តាម​កុំព្យូទ័រ ហើយ​សិស្ស​នៅ​ប្រទេស​សិង្ហ​បុរី​ខ្លាំង​ការអនុវត្ត​ចំណេះដឹង និង​ជំនាញ​ក្នុងស្ថានភាព​ជាក់ស្តែង​ដែល​មិន​ធ្លាប់​ជួប​ពីមុន​។​

​    ​ក្រសួង​អប់រំ​សិង្ហ​បុរី​បាន​និយាយថា លទ្ធផល​នេះ​បង្ហាញថា ការងា​មក​ផ្តោតលើ​ការអនុវត្ត​ជាក់ស្តែង​របស់​ក្រសួង​គឺមាន​ប្រសិទ្ធភាព​។ ក្រសួង​ក៏បាន​និយាយថា ខ្លួន​នឹងសិក្សា​ពី​ប្រទេស​ដទៃទៀត​ដូចជា​ព័រ​ទុយ​ហ្គា​ល់​ជាដើម ពី​របៀប​ដែល​ពួកគេ​ផ្លាស់ប្តូរ​គរុកោសល្យ​រប​ស់​ពួកគេ​ដើម្បីឱ្យ​បន្ស៊ី​ជាមួយ​សិស្ស​របស់​ពួកគេ​។​

​    ​ការសិក្សា​ក៏បាន​បង្ហាញថា សិស្ស​នៅ​សិង្ហ​បុរី​មាន​កម្រិត​ជំរុញ​ឱ្យ​រៀនសូត្រ​ខ្ពស់​អំពី​មុខវិជ្ជា​វិទ្យាសាស្ត្រ ហើយ​សិស្ស​បីនាក់​ក្នុងចំណោម ១០ នាក់​ត្រូវបាន​រំពឹងទុក​ថា នឹងធ្វើ​ការងារ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​នៅ​អាយុ ៣០​។​

​    ​សរុបមក ការសិក្សា​បាន​រកឃើញថា ប្រព័ន្ធ​អប់រំ​សិង្ហ​បុរី​ផ្តល់ជូន​នូវ​ឱកាស​ដល់​សិស្ស​ទាំងអស់​ដើម្បី​ទទួលបាន​ជោគជ័យ ជាមួយ​សិស្ស​ខ្សោយ​ខាង​វិទ្យា​វិទ្យាសាស្ត្រ ការអាន និង​គណិតវិទ្យា មានតែ ១០ ភាគរយ​ប៉ុណ្ណោះ​៕

ប្រភព៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...