samsung-banner
adverise with khmeread

​ប៉ូលិស​វៀតណាម​កំពុង​ដុតដៃដុតជើង​ជួយ​តាម​ចាប់​ជនល្មើស​ខ្ទើយ​ធ្វើបាប​ក្មេង​ខ្មែរ ទោះ​ប៉ូលិស​ខ្មែរ​មិនទាន់បាន​ជូនដំណឹង​ទៅខាង​វៀតណាម​ក៏ដោយ​

1

​    ​ប៉ូលិស​វៀតណាម​កំពុង​ពិនិត្យ​មើលថា​តើ​បុរស​ម្នាក់​ដែល​បានធ្វើ​បាប​ក្មេង​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មកពី​ខេត្ត​វៀតណាម​ដូច​តាម​ការរាយការណ៍​ឬ​យ៉ាងណា​។​

​    ​លោក Bui Be Tu ប្រធាន​នាយកដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​កាសែត​វៀតណាម Tuoi Tre នៅ​ថ្ងៃ​ពុធ​នេះ​ថា មន្ត្រីប៉ូលិស​នៅក្នុង​ខេត្ត An Giang បាន​កំពុង​ស្វែងរក​បុរស​ម្នាក់នេះ ចាប់តាំងពី​វីដេអូ​លើ Facebook បានបង្ហាញ​ពី​រូបគេ​ធ្វើ​ទារុណកម្ម​ក្មេង​កម្ពុជា​។​

​    ​លោក​បាន​និយាយថា គាត់​មិនទាន់​ទទួលបាន​កំណត់ហេតុ​ពី​ប៉ូលិស​កម្ពុជា ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​ទេ​។​

​    ​បុរស​នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ​ត្រូវបាន​ជឿថា​មានឈ្មោះ Nguyen Thanh Dung ដែល​តាម​ដឹង​គឺមាន​ដើមកំណើត​ពី​ខេត្ត An Giang​។​

​    ​មេ​នគរបាល​រូបនេះ​បាន​និយាយទៀតថា ប៉ូលិស​ខេត្ត An Giang កំពុង​ស្វែងរក​ថា​តើ​មាន​បុរស​ឈ្មោះ​នេះ​នៅក្នុង​ខេត្ត​ឬ​យ៉ាងណា ហើយ​ឆែក​មើលថា​តើ​បុរស​នេះ​ធ្លាប់​ចូលមក​វៀតណាម​ពី​កម្ពុជា​ឬ​អត់​។​

​    ​មកទល់​ឥឡូវ​មិនទាន់មាន​ព័ត៌មាន​ច្បាស់​ការណ៍​ណាមួយ​អំពី​បុរស​ម្នាក់នេះ​ត្រូវបាន​បញ្ចេញ​នៅឡើយ​ទេ​៕

 

adverise with khmeread

មតិយោបល់