នារី​វ័យ​ជំទង់​ដែល​ដាក់លក់​ព្រហ្មចារី​សប្តាហ៍​មុន ឥឡូវ​រកបាន​អតិថិជន​ដូច​បំណង​ហើយ គឺ​ទទួលបាន​ជាង​២​លាន​ដុល្លារ​

    ​នា​វី​វ័យ​ជំទង់​ម្នាក់ ដែល​នឹង​លក់​ព្រហ្មចារី​របស់​នាង​ទៅកាន់​អ្នកដេញថ្លៃ​កប់​ពពក​ណា​ម្នាក់​តាម​អន​ឡាញ ត្រូវបាន​ស្នើ​នូវ​តម្លៃ​ចំនួន ១,៧ លាន​ផោន (២,១៥ លាន​ដុល្លារ​) ដោយ​អ្នកជំនួញ​ម្នាក់​។​

​    ​នាង Aleexandra Khefren វ័យ ១៨ ឆ្នាំ បានដាក់​តម្លៃ​ខ្លួន​ដំបូង​របស់​នាង​នៅ​ចំនួន ៨៥០.០០០ ផោន ដោយ​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​សេវាកម្ម​ផ្លូវភេទ​អាល្លឺម៉ង់ Cinderella Escorts​។​

​    ​ប៉ុន្តែ​ការដេញថ្លៃ​នេះ​បាន​បង្កឱ្យមាន​រឿងចម្រូងចម្រាស់​ដ៏​ធំ ដោយ​រួម​ប​ញ្ជូ​ល​ការគំរាមកំហែង​មិន​ទទួលស្គាល់​ពី​គ្រួសារ​របស់​នាង និង​ការដេញថ្លៃ​ដូច​ទឹកបាក់​ទំនប់​ពី​មហាជន​។​

​    ​តាម​ដឹង Cinderella Escorts នឹង​យក​ចំណែក ២០ ភាគរយ​នៃ​លុយ​ដែល​ទទួលបាន ខណៈ​ការដេញថ្លៃ​នឹង​បិទ​នៅ​ខែកុម្ភៈ​ខាងមុខ​។​

​    ​ក្រុម​ហ៊ុម​ខាងលើ​បាន​និយាយថា "​ការ​ណាត់ជួប​នឹងធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​។ អ្នកទិញ​អាច​ជ្រើសរើស​សណ្ឋាគារ​នៅ​ទីនោះ កន្លែង​ដែល​នាង Aleexandra នឹង​ជួប​គាត់​សម្រាប់​ដេក​ជាមួយគ្នា​មួយ​យប់​"៕

ប្រភព៖មេត្រូ

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...