ជម្រើសជាតិ​ប្រេ​ស៊ី​ល​និង​កូ​ឡុំ​ប៊ី​នឹង​ប្រកួត​មិត្តភាព​ដើម្បី​រៃអង្គាស​លុយ​ជួយ​ដល់​ក្លឹប Chapecoense

    ​ប្រទេស​ប្រេ​ស៊ី​ល បាន​អញ្ជើញ​ប្រទេស​កូ​ឡុំ​ប៊ី​ដើម្បី​លេង​ក្នុងការ​ប្រកួត​ដ៏​មាន​សារៈសំខាន់​មួយ​នៅ​ខែក្រោយ ដើម្បី​រៃអង្គាស​លុយ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​នៃ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​របស់​ក្រុម Chapecoense ដែល​បានសម្លាប់​ជីវិត​របស់​កីឡាករ បុគ្គលិក ប្រធាន​ក្លឹប រួម​នឹង​អ្នកកាសែត​ជាច្រើនរូប​។​

​    ​ក្រៅពីនេះ សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ហៅ​កាត់ CBF នឹង​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១,៥​លាន​ដុល្លារ​ទៅដល់​ក្លឹប ក្រោយ​គ្រោះ​អកុសល​មួយ​នេះ​បាន​កើតឡើង ដែល​បានសម្លាប់​ជីវិត​អ្នកដំណើរ​ប្រមាណ​ជា ៧១​នាក់​កាលពីដើម​សប្តាហ៍​មុន​។​

​    ​កាលបរិច្ឆេទ​ជា​បណ្តោះអាសន្ន​អាច​នឹងត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី​២២ ខែមករា ដែលជា​រយៈពេល​មួយ​សប្តាហ៍​មុន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​បាល់ទាត់​លី​ករ​បស់​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់ CBF បានបញ្ជាក់​ទៅកាន់​អ្នកកាសែត Reuters៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត