Cristiano Ronaldo រក​ការងារ​ថ្មី​ឱ្យ​សង្សារ​ធ្វើបាន​ហើយ គឺ​នៅ​ហាង​លក់ទំនិញ​សម្បូរ​អតិថិជន​

​    ​មិន​ត្រឹមតែ​បំពេញ​កា​ត្វ​កិច្ច​ជាមួយនឹង​ការដឹកនាំ​អធិរាជ​ស Real Madrid ឆ្ពោះទៅកាន់​តំណែង​កំពូល​នៃ​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga នោះទេ Cristiano Ronaldo ក៏បាន​ក្លាយទៅជា​អ្នក​ប្រឹក្សា​ស្វែងរក​ការងារ​ម្នាក់​ផងដែរ ដើម្បី​ជួយ​ដល់​មិត្តស្រី​ថ្មី​របស់គាត់ Georgina Rodriguez ឱ្យ​ស្វែង​រកបាន​ការងារ​ថ្មី​មួយ​។​

​    ​ចំណង​ស្នេហ៍​របស់​ដៃគូ​ទាំងពីរ​នេះ បាន​លេចឡើង​ថា​មាន​ភាព​ស្អិតរ​មួ​ត​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​កាសែត​អេ​ស្ប៉ា​ញ El Espanol បាន​រាយការណ៍​ថា Ronaldo បាន​អន្តរាគមន៍​ដើម្បី​ជួយ​ស្វែងរក​ការងារ​សម្រាប់​មិត្តស្រី​របស់ខ្លួន​។​

​    ​Rodriguez បច្ចុប្បន្ន​បាន​បម្រើ​ការងារ​នៅឯ​ហាង​លក់​គ្រឿង​សម្ភារៈ​លម្អ​ខ្លួន​ទាន់សម័យ Gucci ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រដ្ឋធានី​ម៉ា​ឌ្រី​ត ប៉ុន្តែ​នាង​ត្រូវបាន​គេ​ជឿជាក់ថា នឹង​អាច​បាត់បង់​ការងារ​រ​បស់​ខ្លួន​អំឡុងពេល​ដែលមាន​អ្នកប្រមាញ់​រូបថត និង​អ្នកកាសែត​ជាច្រើន​ស្ថិតនៅ​ជុំវិញ​ហាង​របស់​នាង បន្ទាប់ពី​ចំណង​ស្នេហ៍​របស់​នាង ជាមួយនឹង Ronaldo ត្រូវបាន​ទម្លាយ​។​

​    ​ទោះជា​យ៉ាងណាក្តី តារាបាល់ទាត់​ឆ្នើម​របស់ Real Madrid បាន​ប្រញាប់ប្រញាល់​ផងដែរ​ដើម្បី​ធានា​ទៅលើ​ស្ថានភាព​មួយ​នេះ ដោយ​ប្រើប្រាស់​ទំនាក់ទំនង​រប​ស់​ខ្លួន​ជួយ​រក​ការងារ​ឱ្យ​នាង​នៅ​ហាង​លក់ទំនិញ Prada ដែល​សម្បូរ​អតិថិជន​៕ 
 

Cristiano ronaldo atletico madrid real madrid la liga 1durftsvdhu1c1p4gpoqkhd5qq
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...