Cristiano Ronaldo ប្រឈម​ជាប់គុក ៦ ឆ្នាំ បើ​តុលា​ការរកឃើញ​គេច​ការបង់ពន្ធ​ប្រាក់ចំណូល

​    ​អគ្គលេខាធិការ​សហជីព​នៅឯ​អាជ្ញាធរ​ពន្ធដារ​របស់​ប្រទេស​អេ​ស្ប៉ា​ញ ហៅ​កាត់ GESTHA បាន​អះអាងថា Cristiano Ronaldo អាច​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​ប្រាំ​មួយឆ្នាំ​។​

​    ​លោក Jose Maria Mollinedo អាជ្ញាធរ​ពន្ធដារ​ម្នាក់​នៃ GESTHA បានបញ្ជាក់​ទៅកាន់​វិទ្យុ​អេ​ស្ប៉ា​ញ RAC1 ពេលដែល​គាត់​បាន​បង្ហើប​ឱ្យដឹងថា​តើ Ronaldo នឹង​ប្រឈម​ទំហំ​ទោស​កម្រិតណា ប្រសិនបើ​រកឃើញ​ទោស​។​

​    ​កាសែត El Mundo បាន​រាយការណ៍​នា​សប្តាហ៍​នេះ​ថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អធិរាជ​ស Real Madrid បាន​ផ្ទុក​ទ្រព្យសម្បត្តិ​យ៉ាងហោចណាស់​ចំនួន ១៥០​លាន​អឺរ៉ូ​ក្រោម​ជម្រក​ពន្ធ​ក្រៅប្រទេស រួមទាំង​នៅឯ​កោះ Virgin របស់​ចក្រភព​អង់គ្លេស ចាប់តាំងពី​ឆ្នាំ ២០០៩​។​

​    ​ភ្នាក់ងារ​បស់ Ronaldo លោក Gestifute បាន​ចេញមុខ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​បានចេញ​ឯកសារ​ជាច្រើន​បញ្ជាក់ថា Ronaldo គឺជា​ជនស្លូតត្រង់​។​

​    ​ប៉ុន្តែ​លោក Mollinedo ដែលជា​មន្ត្រី​ម្នាក់​បម្រើការ​ក្នុង​ពន្ធដារ​អេ​ស្ប៉ា​ញ​ដែលមាន​ឋានៈ​ជាន់ខ្ពស់ បាន​ទទូចថា Ronaldo អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់ពន្ធនាគារ​យ៉ាងតិច ៦ ឆ្នាំ​បើ​រកឃើញ​ទោសកំហុស​គេច​ការបង់ពន្ធ​៕


 

Football soccer real madrid training session uefa champions league group stage group f adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

Loading ad ...