adverise with khmeread 3

ប្រវត្តិសង្ខេបរបស់ "តារាក្នុងដួងចិត្តប្រិយមិត្ត"

    លោក Por Tridsadee Sahawong​ដែល​ប្រជាពលរដ្ឋ​ថៃ​បាន​ប្រសិទ្ធ​នាម​ថា​ជា​"​តារា​ក្នុង​ដួងចិត្ត​ប្រិយមិត្ត​" គឺជា​តារា​សម្តែង​បុរាណ​និង​សម័យ​កើត​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​១៩៧៨ នៅ​ខេត្ត Buriram ប្រទេស​ថៃ ។​

   តារា​ថៃ​រូបនេះ​មាន​កម្ពស់​១,៨៣​ម៉ែត្រ​បាន​ចុះ​អេ​តា​ស៊ី​វី​ល​ដោយ​មិនបាន​រៀបការ​ជាមួយ​នាង Bow Vanda និង​មាន​កូនស្រី​ម្នាក់​ឈ្មោះ Mali​។​

   លោក ជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​កសិករ​ដែលមាន​សមាជិក​បីនាក់​។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ Chandrakasem Rajabhat​។​

   រឿង​ភាគ​ដំបូង​ដែល​លោក​បាន​សម្តែង មាន​ចំណងជើង​ថា​"Likisat Hua Jai" ជាមួយ​នាង Pat Napapa Tanakul ក្នុង​ឆ្នាំ​២០០៥ និង​មានរឿង​ភាគ​បន្តបន្ទាប់​ទៀត​។​ដូចជា​រឿង​"​ចុងភៅ​ឡេះឡោះ​"​ជាដើម ។​

   រហូតដល់​រឿង​ចុងក្រោយ​ដែលមាន​ចំណងជើង​ថា​"Sao Noi Roy Larn" ស​ម្រួ​ស​ជា​ភាសា​ខ្មែរ​"​ក្រមុំ​តូច​លុយ​លាន​"​រួម​សម្តែង​ជាមួយ​នាង Maeya Nonthawan​ កំពុង​ចាក់ផ្សាយ​លើ​ប៉ុស្តិ៍​លេខ​៣​ថៃ ចាប់តាំងពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​មក ។​

     នេះ​ជា​រឿង​ភាគ​ចុង ក្រោយ​របស់លោក Por Tridsadee មុនពេល​ដែល​លោក​បាន​លាចាក​លោក​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​វេលា​ម៉ោង​១១​និង​៥០​នាទី នៅ​មន្ទីរពេទ្យ​រាជាធិបតី​នាទី​ក្រុង​បាងកក ដោយសារ​ជំងឺគ្រុនឈាម បន្ទាប់ពី​លោក​ចូល​មន្ទីរពេទ្យ​នៅ​ដើមខែ​មករា​ឆ្នាំ​២០១៦​។​លោក​ក៏​ធ្លាប់មាន​របួស​បាក់ជើង ។​

     សព​លោក​Por Tridsadee នឹងត្រូវ​ដង្ហែ​ពី​មន្ទីរពេទ្យ​រាជាធិបតី​ទៅ​តម្កល់​នៅ​វត្ត​ក្លាង ក្នុង​ខេត្ត​Buriram​ដែលជា​ស្រុកកំណើត​របស់លោក​នៅ​ម៉ោង​៤ ល្ងាច​ថ្ងៃទី​១៩​មករា នឹងមាន​ពិធីសូត្រមន្ត​ប័​ង្សុ​កូ​ល​របស់​ព្រះសង្ឃ​តាម​ប្រពៃណី ដោយមាន​ការចូលរួម​កាន់​មរណ​:​ទុក្ខ​ពី​សំំ​ណាក់​តារា​សម្តែង​របស់​ថៃ អ្នកសិល្ប​:  ប្រជាពលរដ្ឋ មន្ត្រីរាជការ​ផងដែរ ។​

    ពិធី​ការិនី​ណាំ​អយ បានធ្វើ​អត្ថាធិប្បាយ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​បាន​រៀបរាប់ថា លោក​Por Tridsadee​ធ្លាប់បាន​ទទួលពានរ​ង្វាន់​ផ្នៃ​ក​សិល្ប​:៥​លើក​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់ ជាពិសេស​ធ្លាប់​បានទទួល​មេដាយ​ពីស​ម្តេច​ព្រះមហាក្សត្រ​ព្រះ​ចៅ​យូ​ហួម​ហា​មង្គល​(​អតីត​ស្តេច​សោយរាជ្យ​សម្បត្តិ​)​។​

    ចំណុច​ពិសេស​ល្អៗ​របស់លោក​Por Tridsadee​បាន​បន្សល់ទុក​គឺ​ទី​១-​ជា​កូន​ល្អ​ដែល​ស្តាប់​ដំបូន្មាន​ឳ​ពុក​ម្តាយ​មាន​ច​រិ​ក​ស្លូតបូត​សុភាពរាបសារ ជាម​នុស្ស សាមញ្ញ​មិន​ប្រកាន់ខ្លួន ទី​២-​ជា​តារា​សម្តែង​ល្ខោន​បុរាណ ចម្រៀង​សម័យ សម្តែង​កុន​ភាគ និង ទី​៣- បាន​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ដល់​សង្គម ប្រជាពលរដ្ឋ​និង​កុមារ​ក្រីក្រ បានធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ​ពេញចិត្ត​យ៉ាងខ្លាំង​។​មរណ​:​ភាព​របស់លោក​បា​នប​ន្ស​ល់​នូវ​ការ​អាឡោះ​អា​ល័​យជាទីបំផុត ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់