អត់ចេះហែលទឹក ទៅជិះទូកឃ្លោងលិច ស្លាប់ក្មេងប្រុសម្នាក់

    ក្រចេះ ៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ ដោយសារ​អត់​ចេះ​ហែល​ទឹកពេលជិះទូកឃ្លោង​លិច ក៏ធ្លាក់ចូល​ទឹក​​លង់​ក្នុង​ទំនប់ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ខណៈ​ដែលមាន​ក្មេងប្រុស​-​ស្រី​ជា​សិស្ស​ចំនួន​៤​នាក់​ទៅលេង​ទឹក​ទំនប់​ថ្ពង ស្ថិតក្នុង​ឃុំ​ស្នួល កាលពី​រសៀល​ថ្ងៃទី​០៦ ធ្នូ ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ក្មេងប្រុស​ដែល​ស្លាប់​ឈ្មោះ ​តក់ រក្សា អាយុ​១៣​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល។ កាលពី​រសៀល​ថ្ងៃកើតហេតុក្មេងប្រុស​រងគ្រោះ រួមទាំង​មិត្តភក្តិ​ប្រុស​-​ស្រី​៣​នាក់​ផ្សេងទៀត បាននាំគ្នា​ជិះទូក​ទៅលេង​នៅ​កណ្តាល ទំនប់ទឹក។​

    នៅពេលដែល​ជិះទូក​ក៏បាន​ឃ្លោង​លិច បណ្តាលឱ្យ​ក្មេងៗ​ទាំងនោះ​ធ្លាក់ចូល​ទឹក​។ ភ្លាមៗ​អ្នកស្រុក និង​ប៉ូលិស​បាន​ចុះទៅ​ជួយ​ស្រង់​បានក្មេងប្រុស​-​ស្រី​ចំនួន​៣​នាក់​ដែល​ចេះ​ហែល​ទឹក ។​ចំណែកឯ​ក្មេងប្រុស​រងគ្រោះ មិនសូវ​ចេះ​ហែល​ទឹក ក៏ត្រូវ​លង់​ស្លាប់​តែម្តង ៕
 

adverise with khmeread