មកពី​ចាក់​ថ្ម​ឱ្យ​ម៉ូយ​ត្រឡប់មកវិញ​ជាប់​ចង្កូតរថយន្ដ​ ជ្រុលធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ

    ភ្នំពេញ ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ថ្ម បាន​វិលត្រឡប់ មកពី​ចាក់​ថ្ម​ឱ្យ​ម៉ូយ​ជ្រុល​ចង្កូត​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​តែ​មិនមាន​អ្នករងរបួស បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១​ និង​៣០​នាទី​ថ្ងៃទី​៧​ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង​ខាងលិច​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ភូមិ​សំរោង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា អ្នកបើករថយន្ត​ឈ្មោះ ​មុន សុ​ភ័​ស្ត អាយុ​២៦​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ប្រភេទ​បែន​ខាងលើ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3D-7161 ស្នាក់នៅ​ភូមិ​ព្រៃ​ទើ ឃុំ​ព្រៃ​ងៀត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

    ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បើកបរ​មក​ក្នុង​ល្បឿន​ពី​កើ​តទៅ​លិច​។​ ខណៈ​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ដៃ​ធ្នាក់​ចូល​ប្រឡាយទឹក​តែម្តង​។​

    តាម​សំដី​អ្នកបើករថយន្ត​បានឱ្យដឹងថា មុន​កើតហេតុ​ក្រោយពី​ត្រឡប់​មកពី​ចាក់​ថ្ម​ឱ្យ​ម៉ូយ​ក៏​បើក​ត្រឡប់​មកដល់​ចំណុច​ខាងលើ ក្នុង​គោលបំណង​ទៅ​ចាក់​ប្រេង​រថយន្ត​។ ​ខណៈ​មកដល់​កន្លែងកើតហេតុ​ស្រាប់​រថយន្ត​បានជា​ប់​ចង្កូត​ទោះបី​ប្រឹង​កាច់​យ៉ាងណា​មិនបាន​ ក៏​ជ្រុល​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​តែម្តង។​

    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ឃើញថា​ក្នុងករណីនេះ​រថយន្ត​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ទើប​ឱ្យ​ម្ចាស់​រក​រថយន្ត​មក​ស្ទូច​យកទៅ​ដោយ​ខ្លួនឯង​វិញ​ចុះ​៕

Unnamed
adverise with khmeread
Loading ad ...