​ធ្លាក់​ទៀតហើយ​! យន្តហោះ​ដឹក​អ្នកដំណើរ​ជាមួយ​មនុស្ស​ប្រហែល ៤៨ នាក់​ធ្លា​ក់នៅ​ប៉ា​គី​ស្ថាន ស្លាប់​ដោយ​ទាំង​អតីត​តារាចម្រៀង​ប៉ុប​

​    ​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍​ប៉ា​គី​ស្ថាន​មួយ​ជាមួយ​អ្នកដំណើរ ៤២ អាកាសយានិក ៥ នាក់ និង​វិស្វករ​នៅ​លើដី​ម្នាក់ បាន​ធ្លា​ក់នៅ​ភាគ​ខាងជើង​ប្រទេសនៅ​ថ្ងៃ​ពុធ​នេះ​។ ក្នុងចំណោម​អ្នកស្លាប់​នោះ​ក៏មាន​អតីត​តារាចម្រៀង​ប៉ុប​ប្រែ​មកជា​អាចារ្យ ឈ្មោះ លោក Junaid Jamshed ផងដែរ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជើងហោះហើរ PK-661 បាន​បាត់ដាន​ជាមួយ​ប៉ម​ត្រួតពិនិត្យ​នៅក្នុង​ដំណើរ​ពី​ទីក្រុង Chitral ឆ្ពោះ​មក​ទីក្រុង Islamabad​។​

​    ​អ្នកនាំពាក្យ​ម្នាក់​មកពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់ CNN​ ថាយន្តហោះ​បាន​ឆេះ​ក្នុង​ព្រៃភ្នំ​មួយ​៕

ប្រភព៖ បរទេស

2 adverise with khmeread

មតិយោបល់