samsung-banner
adverise with khmeread

ឃាត់ខ្លួនមីងៗ នាំគ្នាលេងបាំងផ្លិត ៨ នាក់

Image6

    កណ្តាល ៖ ជនសង្ស័យ​ស្រី​សុទ្ធ​ ៨ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លេងល្បែង​ស៊ីសង​បៀរ​កាលពី​ថ្ងៃទី​០៧​ ធ្នូ ​២០១៦​ ម៉ោង​២​រសៀល​នៅ ចំណុច​ផ្ទះ​ឈ្មោះ ​យាង​ គីម​ស្រៀ​ង នៅ​ភូមិ​សន្លុង​ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា មនុស្ស​ ០៨​ នាក់​ដែល​ឃាត់ខ្លួន​៖ ១.​ឈ្មោះ យាង គីម​ស្រឿង ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ (​អ្នកចាត់ចែង​), ២.​ឈ្មោះ អ៊ុំ សាន ភេទស្រី ​អាយុ​៤០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ លក់​ប្រហិត នៅ​ភូមិ​ឃុំ​កើតហេតុ​, ៣.​ឈ្មោះ ​កង រដ្ឋា ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ, ៤.​ឈ្មោះ​ សុខ ខេង ភេទ​ស្រី អាយុ​៤០​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ ក​សិ​ករ នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​, ៥.​ឈ្មោះ ​ស្រួល ធឿន ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ ចិញ្ចឹម​ជ្រូក នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​, ៦.​ឈ្មោះ ខុន សុខលី ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ ​ជន​ជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ, ៧.​ឈ្មោះ​ នៅ សារ៉ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើត​​ហេតុ​ និង​ ៨.​ឈ្មោះ​ ឈុំ ចាន់​ធឿន ភេទ​ស្រី​ អាយុ៥២​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ។​

    វត្ថុតាង​ចាប់យក ១.​កំរាល​ភួយ​០២, ២.​បៀនីឡុង ៩០​ សន្លឹក ​និង​៣.​ប្រាក់រៀល ៣២០.០០០​ រៀល។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​អធិការ​​ដ្ឋា​ន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល បាន​ចុះបង្ក្រាប​ល្បែង ស៊ីសង​បៀរ​នៅ​ចំណុច​ក្នុងផ្ទះ​ យាង គីម​ស្រឿង ចាប់យក​វត្ថុតាង​ដូចខាងលើ និង​ឃាត់ខ្លួន​មនុស្ស ​០៨​ នាក់​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្តធ្វើ​ការសាកសួ​រកសា​ង​សំណុំរឿង៕

adverise with khmeread

មតិយោបល់