samsung-banner
adverise with khmeread

ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ថ្មី​ចុះ​ពិនិត្យ​ទីតាំង​ប៉ុស្តិ៍​ដែល​រថយន្ត​បើក​បុក​ពេលយប់​បណ្តាលឱ្យ​ស្លាប់ និង​របួស​ចំនួន ​០៦ ​នាក់

Image1

    ត្បូងឃ្មុំ ៖ លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៧​ ធ្នូ​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ គ្រោះថ្នាក់​កាលពី​យប់​នៅ​ថ្ងៃទី​៦​ ធ្នូ ​២០១៦ វេលា​ម៉ោង​១០ ​និង​៤០​នាទី យប់​នៅ​ចំណុច​មុខ​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​(ដារ) ស្ថិតនៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​ពាក់​ស្លាក​លេខ កំពង់ចាម 3A2706 ដាច់​ហ្វាំ​ង ជ្រុង​ទៅបុក​ប៉ុស្តិ៍​ស្នាក់ការ​ត្រួតពិនិត្យ​នៅ​ច្រកទ្វារ​ទ្វេភាគី ​(​ដារ​) បណ្តាលឱ្យ​ស្លាប់ និង​របួស​ចំនួន ​០៦ ​នាក់។​

    ក្នុងនោះ ១.​ឈ្មោះ ​ខន សុ​ឃីម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ ព្រូឡាន រស់នៅ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) និង​របួស ស្រាល​មនុស្ស​ចំនួន​០៥​នាក់ (​មន្ត្រី​ប៉ូ​លិ​ខ​អន្តោប្រវេសន៍​ចំនួន​ ០២ ​នាក់ និង​កម្មករ​ចំនួន ​៣​ នាក់​)។​ ខូចខាត ​ម៉ូតូ​០៣​គ្រឿង ទូរទស្សន៍​០៣​គ្រឿង ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ច្រកទ្វារ​ទ្វេភាគី ​(​ដារ​) ​ខូចខាត​ទាំងស្រុង​ប៉ុស្តិ៍​ស្នាក់ការ​ត្រួតពិនិត្យ​ប្រចាំ​ច្រកទ្វារ​ដារ​៕

adverise with khmeread

មតិយោបល់