លេចឮ​ដំណឹង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ជនល្មើស​យួន​ធ្វើបាបកូនខ្មែរបាន​នៅ​ក្រុង​ហូជីមិញ​

    ភ្នំពេញ ៖ ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនជាតិ​យួន​ដែល​បានធ្វើ​ទារុណកម្ម​ប្រើ​ដំបងឆក់​កុមារ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ត្រូវ​សមត្ថកិច្ច​កម្ពុជា​សហកា​រ​ជាមួយ​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួនបាន​ហើយ​នៅ​ទីក្រុង​ហូជីមិញ​នៅថ្ងៃនេះ បន្ទាប់ពី​ជនល្មើស​រូបនេះ​រត់គេច​ខ្លួន​ទៅ​ទី​នោះបាន​មួយថ្ងៃ។  

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បំពេញបែបបទ​ដើម្បី​នាំខ្លួន​មក​កម្ពុជា​យើង​វិញ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​កម្ពុជា។ 

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូរ សុវណ្ណ ស្នងការរង​ប៉ូលិស​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​តាម​ទូរស័ព្ទ​នា​យប់​ថ្ងៃទី​៧​ធ្នូ​នេះ​ថា​ "លោក​បានឮ​ព័ត៌មាន​នេះដែរ តែ​នៅពេលនេះ​មិនទាន់​ផ្លូវការ​នៅឡើយ"។​

    ចំណែក​កុមារ​រងគ្រោះ​កំពុង​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ក្រោម​ការជួយជ្រោមជ្រែង​មើលថែទាំ​ពី​អង្គការ CPU។ ចំពោះ​ព័ត៌មាន​ថា​កុមារ​រងគ្រោះ​ស្លាប់​នោះ​ជា​ព័ត៌មាន​មិន​ពិតទេ​។​

    លោក Bui Be Tu ប្រធាន​ប៉ូលិស​ខេត្ត​បាន​ប្រាប់​កាសែត​វៀតណាម Tuoi Tre នៅ​ថ្ងៃ​ពុធ​នេះ​ថា មន្ត្រីប៉ូលិស​នៅក្នុង​ខេត្ត An Giang បាន​កំពុង​ស្វែងរក​បុរស​ម្នាក់នេះ ចាប់តាំងពី​វីដេអូ​លើ Facebook បានបង្ហាញ​ពី​រូបគេ​ធ្វើ​ទារុណកម្ម​ក្មេង​កម្ពុជា​។ ​លោក​បាន​និយាយថា គាត់​មិនទាន់​ទទួលបាន​កំណត់ហេតុ​ពី​ប៉ូលិស​កម្ពុជា ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​ទេ​។​

    បុរស​នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ​ត្រូវបាន​ជឿថា​មានឈ្មោះ Nguyen Thanh Dung (ង្វៀន ថាញ់ យុង) ដែល​តាម​ដឹង​គឺមាន​ដើមកំណើត​ពី​ខេត្ត An Giang​។​

    មេ​ប៉ូលិស​រូបនេះ​បាន​និយាយទៀតថា ប៉ូលិស​ខេត្ត An Giang កំពុង​ស្វែងរក​ថា​តើ​មាន​បុរស​ឈ្មោះ​នេះ​នៅក្នុង​ខេត្ត​ឬ​យ៉ាងណា ហើយ​ឆែក​មើលថា​តើ​បុរស​នេះ​ធ្លាប់​ចូលមក​វៀតណាម​ពី​កម្ពុជា​ឬ​អត់​។​

    សូម​រំលឹកថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​ប៉ូលិស​ខេត្តកំពង់ចាម សហការ​ជា មួយ​លោក​ សូរ សុវណ្ណ ស្នងការរង​ប៉ូលិស​ខេត្ត​មណ្ឌល​គី​រី,​ អង្ក​ការ CPU និង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បានរំដោះ​កុមារ​រងគ្រោះម្នាក់ ភេទ​ប្រុស អាយុ​២​ឆ្នាំ ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​៣ ​នាក់​ដែលជា​បក្ខពួក​របស់​ជ​ន​ជាតិ​យួន​ម្នាក់​ដែល​ធ្វើ​ទារុណកម្មលើ​កុមារ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ហេង វុទ្ធី បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៧ ​ធ្នូ​ ២០១៦ នេះ​ថាកម្លាំង​របស់លោក​បាន​សហការ​ចាប់​ជនសង្ស័យ​ដែលជា​បក្ខពួក​អ្នក​បញ្ចៀស​ជនដៃដល់​ឱ្យ​រត់គេចខ្លួន​បាន​ ៣ ​នាក់​ហើយ​បានប្រគល់​ឱ្យ​ខាង​ខេត្តមណ្ឌលគិរី​ជា​ម្ចាស់​ករណី​ចាត់​ការបន្ត។​

    បក្ខពួក​៣​នាក់​ដែល​ចាប់ខ្លួនបាន​គឺ​១. ឈ្មោះ​ រ៉េត សុធី ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​នៅ​ភូមិ​៣L ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ, ២. ឈ្មោះ លី ហេង ភេទ​ប្រុស​ អាយុ​៥៣ ឆ្នាំ​ជនជាតិ​ហូ​ឡង់ កាន់​អត្ត​សញ្ជាតិ​ខ្មែរ និង​៣-​ឈ្មោះ អឿ ណាត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ខ្មែរ ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម។ ​ទាំង​៣​នាក់​ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន កំពុងចំលង​ទន្លេ​មេ​ង្គ ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​-​កំពង់ចាម វេលា​ម៉ោង​៦​ និង​៥៤​នាទី​ថ្ងៃទី​៦ ​ធ្នូ​ ២០១៦។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ ហេង វុទ្ធី​ បន្តថា ចំពោះ​ជនដៃដល់​លោក​មិនទាន់​ដឹង​ច្បាស់​ថា​ខាង​ខេត្តមណ្ឌលគិរី​ចាប់បាន​ឬ​យ៉ាងណាទេ​? លោក​បានឱ្យ​អ្នកសារព័ត៌មាន​សួរ​ទៅខាង​មណ្ឌលគិរី​ទើប​ដឹង​ច្បាស់។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រ ​សូរ សុវណ្ណ បានបញ្ជាក់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៧​ ធ្នូ​ ២០១៦​ថា ជនដៃដល់​ជា​ជនជាតិ​យួន​ដែល​ធ្វើ​ទារុណកម្មលើ​កុមារ​នោះបាន​រត់គេចខ្លួន​បាត់​ហើយ​។​ កម្លាំង​របស់លោក​កំពុង​តាម​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់។​

    លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា កុមារា​រងគ្រោះ​អាយុ​២​ឆ្នាំ​ត្រូវ​បុរស​ជនជាតិ​យួន​ប្រើ​​ហិង្សា និង​រំលោភ​លើ​កុមារ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី។ ​កុមារ​នេះ​មាន​ឪពុកម្តាយ​នៅរស់​ទាំងអស់គ្នា។ តែ​ឪពុកម្តាយ​មិនបាន​ដឹង​រឿង​ធ្វើ​ទារុណកម្ម​នោះទេ​។ ​នៅពេលដែល​លោក​បាន​យក​រូបភាព​ក្នុង ​Facebook ​ទៅ​បង្ហាញ​ទើប​គាត់​ដឹង។​ នៅ​ព្រឹក​នេះ លោក​នឹង​នាំ​កុមារា​រងគ្រោះ​ទៅពិនិត្យ​សុខភាព។ ​ចំណែក​ជនសង្ស័យ​ទាំង​ ៣​ កំពុង​សាកសួរ​នៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត៕

1
adverise with khmeread