សាក​ពិសា​ម្នាស់​ដុត ហើយ​រង់​ចាំមើល ៣ ម៉ោង​ក្រោយ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​!

    ​ម្នាស់​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ហើយ​វា​ល្អ​សម្រាប់​សរីរាង្គ​មនុស្ស​។ ជាធម្មតា​យើង​បរិភោគ​វា​ស្រស់ៗ ចុះ​ប្រសិនបើ​អ្នក​ពិសា​ម្នាស់​ដុត​វិញ តើ​មានរឿង​អ្វី​កើតឡើង​?

​    ​ទាំងនេះ​ជា​រឿង​កើតឡើង​បី​ម៉ោង​ក្រោយ នៅពេល​អ្នក​ពិសា​ម្នាស់​ដុត​រួច​៖
​    ​- បំបាត់​ស្ត្រេ​ស​
​    ​- បង្ការ​ការ​រលាក​
​    ​- បំបាត់​ឈឺសន្លាក់ និង​បំបាត់​ការឈឺចាប់​ដោយសារ​ជំងឺ​រលាក​សន្លាក់​
​    ​- បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​
​    ​- ជួយ​រំលាយ​អាហារ​
​    ​- រក្សា​អ្នក​ពី​ជំងឺ​ទាក់ទង​នឹង​ភ្នែក​
​    ​- ជួយ​បង្ការ​កុំឱ្យ​ធ្មេញ​ប្រហោង​
​    ​- ព្យាបាល​ការ​ទល់លាមក​
​    ​- និង ជួយ​ឱ្យ​ស្បែក​ស្អាត​។​

​    ​ហើយ​វា​ក៏​ជួយ​ប្រឆាំងនឹង​ជំងឺ​ក្រិន​សរសៃឈាម ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធី​ផ្សំ​គ្រឿង​ម្នាស់​ដុត​៖
​    ​- ម្នាស់​មួយ​ផ្លែ​
​    ​- ឈើអែម​បន្តិចបន្តួច​
​    ​- ទឹកឃ្មុំ ៦ ស្លាបព្រា​បាយ​
​    ​- ទឹក​កន្លះ​កែវ​។​

​    ​ចិត​សំបក​ម្នាស់​ចេញ រួច​កាត់​ជា​កង់ៗ​។ លាយ​ឈើអែម ទឹកឃ្មុំ និង​ទឹក​ចូលគ្នា​លាយ​ឱ្យ​សព្វ រួច​យក​ម្នាស់​ទៅ​ដុត លាបទឹក​នោះ​ពីលើ​ជាការ​ស្រេច​៕

Untitled 1
adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

Loading ad ...