ស្រួល​អី​ស្រួល​យ៉ាងនេះ​! លែង​លំបាក​រឿង​កក​ទឹកកក ពេញ​ថត​ទៀតហើយ បើ​ប្រើល្បិច​ស្រាលៗ​មួយ​នេះ​

    ​ឈប់​តានតឹង​អារម្មណ៍​ដោយសារតែ​ពាក់កណ្ដាល​រដូវក្ដៅ អ្នកត្រូវការ​ទឹកកក​នោះ​។ ទូទឹកកក​របស់​អ្នក​អាចបង្កើត​ទឹកកក​បាន​ដោយសារ​វា​មាន​ថត​ខាងលើ​មួយ​សម្រាប់​បញ្ចេញ​ខ្យល់​ត្រជាក់​ខ្លាំង​។​

​    ​ប៉ុន្ដែ​អ្នក​តែងតែ​ជួបប្រទះ​ជញ្ជាំង​ទឹកកក វា​កក​ក្រាស់​នៅក្នុង​ទូទឹកកក​។ ហើយ​អ្នក​ត្រូវតែ​រំលាយ​វា​រាល់ ១០ ថ្ងៃ​ម្ដង​ដើម្បី​ហែក​ប្រលោះ​ដាក់​សាច់​ក្លាសេ​។ មាន​ល្បិច​មួយ អ្នក​មិនចាំបាច់​បិទ​ទូទឹកកក​រំលាយ​ទឹកជា​រឿយៗ​នោះទេ​។​

​    ​ល្បិច​នោះ​គឺ​ប្រើ​ប្រេង (​ប្រេង​អ្វី​ក៏បាន មិន​ថា​ប្រេងឆា​ចៀន ។​ល​។​) ។ អ្នកដឹង​ហើយ​ថា​ប្រេង​មិនត្រូវ​ធាតុ​នឹង​ទឹក​ទេ ហើយ​វា​ក៏​រក្សា​កម្ដៅ​ខ្ពស់​ផងដែរ ដោយ​ប្រេង​មិនចេះ​កក​នោះទេ​។ ដូច្នេះ​អ្នក​គ្រាន់តែ​យក​ថង់​មាន​គំរប​មួយ​ចាក់​ប្រេង​ចូល រួច​យកទៅដាក់​ក្នុង​ទូទឹកកក​ជាការ​ស្រេច​។ ហើយ​អ្នក​ក៏​មិនចាំបាច់​រវល់​រឿង​រំលាយ​ទឹកកក​ទៀត​ទេ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់