samsung-banner
adverise with khmeread

ប្រជាជន​អាស៊ី​ចូលចិត្ត​លើកដៃ​ជាស​ញ្ញា "​សន្តិភាព​" ពេល​ថតរូប​! ពេល​ដឹង​មូលហេតុ ពិតជា​ខ្មាស់​អឺរ៉ុប​

0

    ​អ្នក​ទាំងអស់គ្នា​ដែល​រស់នៅក្នុង​អាស៊ី ពេល​ថតរូប​ភាព​ម្ដងៗ តែងតែ​លើ​ម្រាមដៃ​ពីរ​បង្ហាញ​ពី​សញ្ញា​សន្តិភាព ឬ​ជ័យជម្នះ​។ ប៉ុន្ដែ​ការពិត​មនុស្ស​ភាគច្រើន​ក្នុង​តំបន់​អាស៊ី​មិនបាន​ដឹងថា​ហេតុអ្វី​បានជា​ពួកគេ​លើក​ម្រាមដៃ​ពីរ​ជា​ទម្រង់​អក្សរ "V" នោះទេ ភាគច្រើន​គឺ​ធ្វើ​ត​តាម​គ្នា​។​

​    ​ការលើក​ម្រាមដៃ​ជា​ទម្រង់​អក្សរ "V" (Vitory) គឺ​មានរឿង​របស់គេ​។ អំឡុងពេល​សង្គ្រាម​លើក​លោក​ទី ២ អតីតរដ្ឋមន្ត្រី​យុត្តិធម៌​របស់​បែលហ្ស៊ិក​មួយ​លោក Victor de Laveleye ជា​អ្នក​ផុសផុល​ការលើក​ម្រាមដៃ​នេះ​ក្នុង​ការផ្សាយ​ផ្ទាល់​ព័ត៌មាន​របស់ BBC ដើម្បី​បង្ហាញ​ជា​វិធី​មួយ​ដើម្បី​ប្រមូល​ការគាំទ្រ​ដើម្បី​ធ្វើសង្គ្រាម​។ បន្ទាប់មក​វា​បាន​រីក​រាលដាល់​ពេញ​អឺរ៉ុប និង​មេដឹកនាំ​ពិភពលោក​ដូចជា​លោក Winston Churchill ក៏​ប្រើ​វា​ដែរ​។ យ៉ាងណាមិញ ការលើក​ម្រាមដៃ​នេះ​មានន័យថា "​ជ័យជម្នះ​" មិនមែន "​សន្តិភាព​" ទេ​។​

​    ​លោក​ប្រធាន​ធិបតី Richard Nixon បាន​ប្រើប្រាស់​ម្រាមដៃ​នេះ​ដើម្បី​ប្រកាស​ជ័យជម្នះ​សង្គ្រាម​ក្នុងប្រទេស​វៀតណាម ក្រោយមក​ក្រុមអ្នកតវ៉ា​បាន​ប្រឆាំងនឹង​សង្គ្រាម​ដោយបាន​ផ្លាស់ប្ដូរ​អត្ថន័យ​របស់​វា​ទៅជា​សន្តិភាព​វិញ ខណៈដែល​វា​ជា​ល្បិច​មួយ​ដើម្បី​តវ៉ា​នឹង​សង្គ្រាម​។ ប៉ុន្ដែ​ថា​តើ​ការលើក​ម្រាមដៃ​ពីរ​ជា​ទម្រង់​អក្សរ "V" នេះ​រីក​រាលដាល់​ពេញ​អាស៊ី​ដោយ​របៀប​ណា​?

​    ​ការពេញនិយម​លើក​ម្រាមដៃ​ជា​ទម្រង់​អក្សរ "V" នេះ​មាននៅ​ក្នុងប្រទេស​ចិន ជប៉ុន និង​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៦០​។ នេះ​បើ​យោងតាម​វេ​ប​សាយ​កាសែត Time​។ យ៉ាងណាមិញ វា​លែង​ជាការ​ពេញនិយម​វិញ​នៅ​ចុងឆ្នាំ ១៩៨០​។​

​    ​ក្នុង​ឆ្នាំ ១៩៧២ អត្ត​ព​លិ​ក​ស្រី​វ័យ ១៨ ឆ្នាំឈ្មោះ Janet Lynn បាន​ទៅ​ប្រកួត​អូឡាំពិក​ក្នុងប្រទេស​ជប៉ុន ល្បី​ដោយសារតែ​នាង​ចាញ់​ប៉ុន្ដែ​មិនចេះ​ធ្លាក់​ទឹកមុខ​។ នាង​បាន​ក្លាយជា​តារា​មួយ​ដួង ដែល​ជប៉ុន​កោតសរសើរ​ចំពោះ​ការរក្សា​ទឹកមុខ​រីករាយ​បាន បើ​ទោះ​នាង​ចាញ់ ហើយ​មាន​អ្នក​សុំ​ថត​ជាមួយ​នាង​ជាច្រើន​ពេលនោះ​នាង​ក៏បាន​លើក​ម្រាមដៃ​ពីរ​ជា​ទម្រង់​អក្សរ "V" ដែរ​។​

​    ​ក្នុង​ឆ្នាំ ១៩៦៨ ភាពយន្ត​តុក្កតា Kyojin no Hoshi (Star of the Giants) ក៏​លើក​ម្រាមដៃ​បែបនេះ​ដែរ​។​

​    ​តែ​ទោះយ៉ាងណា គេ​នៅតែ​មិនដឹង​មូលហេតុ​ច្បាស់ ថា​ហេតុអ្វី​បានជា​ការលើក​ម្រាមដៃ​នេះ​រីក​រាលដាល​ពេញ​អាស៊ី និង​ក្លាយជា​ទម្លាប់​មួយ​ពាសពេញ​អាស៊ី​។ ក្មេង​ម្នាក់​មកពី​ហុងកុង​ឈ្មោះថា Imma Liu បាន​ប្រាប់​ទៅ​វេ​ប​សាយ Time ថា នាង​មិនដឹងថា​ហេតុអ្វី​ទេ​ទើប​នាង​លើកដៃ​បែបនេះ នាង​គ្រាន់តែ​ដឹងថា​វា​ធ្វើឱ្យ​នាង​រីករាយ​។​

​    ​អ្នក​បណ្ដាញ​សង្គម Quora ឈ្មោះ Kuangwei Huang កើត​នៅ​តៃវ៉ាន់​បាន​និយាយថា ការលើកដៃ​បែបនេះ​មាន​ជាង ៤០ ឆ្នាំ​មកហើយ ហើយ​វា​មិនមែន​បកប្រែ​ថា​សន្តិភាព​អី​នោះទេ ប៉ុន្ដែ​ការលើកដៃ​បែបនេះ​គឺជា​អក្សរ "Y" មានន័យថា "Yeah!"​។​

​    ​គាត់​បានសរសេរថា "​តៃវ៉ាន់​ធ្លាប់​ស្ថិតក្រោម​អាណានិគម​របស់​ប្រទេស​ជប៉ុន​ជាច្រើន​ឆ្នាំ ដូច្នេះ​វប្បធម៌​ប្រទេស​ជប៉ុន​បាន​ជ្រៀត​មក​តៃវ៉ាន់​ច្រើនណាស់ និង​មនុស្ស​នៅតែ​ធ្វើ​បន្ត​វប្បធម៌​មកដល់​សព្វថ្ងៃ​"​។​

​    ​"​បុរស​និង​ស្ត្រី​តៃវ៉ាន់​ជាច្រើន​បានធ្វើ​ម្រាមដៃ​សញ្ញា​សន្តិភាព​នេះ នៅពេល​គេ​ផុស​រូប​ម្ដងៗ ប៉ុន្ដែ​នៅពេល​ពួកគេ​ធ្វើបែបនេះ​វា​មានន័យថា "Yeah!" មិនមែនជា​សញ្ញា​សន្តិភាព​ដែល​អាមេរិក​ធ្វើ​នោះទេ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់