លើ​លោក​ទើប​មាន​មួយគូ​នេះ​ទេ​! រួមរក្ស​លើ​មេឃ​ដោយ​ជិះ​ឆ័​ត្រ​យោង​

    ​តារា​សិច​កូនកាត់​បារាំង​កាណាដា​ម្នាក់​បានប្រែក្លាយ​អាជីព​របស់គាត់​ទៅ​កម្រិត​ថ្មី​មួយទៀត ដោយ​ថត​វីដេអូ​ខ្លួន​រួមភេទ​ខណៈ​លោត​ពីលើ​អាកាស​ជាមួយ​អ្នកទទួល​ភ្ញៀវ​នៃ​ក្រុមហ៊ុន​លោតឆ័ត្រ​យោង​មួយ ជា​កន្លែង​ដែល​តារា​សិច​នោះ​ធ្លាប់​ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នក​បង្ហាត់​។​

​    ​លោក Alex Torres រហស្សនាម "Voodoo" ត្រូវបាន​បណ្តេញ​ចេញពី​ក្រុមហ៊ុន Skydive Taft ប៉ុន្តែ​គេ​នៅ​មិនដឹងថា​តើ​គាត់​បាន​រួមរក្ស​ដល់ត្រើយ​ជាមួយ​នាង Hope Howell ឬក៏​អត់​នោះទេ​។​

​    ​តារា​សម្តែង​អាសអាភាស ដែល​បាន​ទទួលបាន​ពានរង្វាន់​ឆ្នើម​រូបនេះ​ចង់​ទទួលបាន​ចំណាប់អារម្មណ៍​ពី​លោក Howard Stern ទើប​ខ្លួន​ធ្វើ​ដូច្នេះ​។​

​    ​វីដេអូ​មួយ​បានបង្ហាញ​ពី​ពួកគេ​បានរួម​ភេទ​នៅលើ​យន្តហោះ​មុននឹង​លោត​ពី​យន្តហោះ​ហើយ​បន្ត​យុទ្ធនាការ​របស់​ពួកគេ​ក្នុង​លំហ​នៅក្នុង​តំបន់ Kern County រដ្ឋ California​។ ប៉ុន្តែ​ទង្វើ​បែបនេះ​បាន​នាំឱ្យ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) ស៊ើបអង្កេត​ពួកគេ​។ អ្នកនាំពាក្យ FAA លោក Ian Gregor បាន​និយាយថា រាល់​សកម្មភាព​ដែល​រំខាន​អារម្មណ៍​អ្នកបើកបរ​យន្តហោះ ខណៈ​គាត់​កំពុង​ហោះ អាច​ចាត់ទុកជា​ការរំលោភច្បាប់​៕

ប្រភព៖Liveleak

1
adverise with khmeread

អ្នកនឹងចូលចិត្ត