samsung-banner
adverise with khmeread

ក្លឹប​បាល់ទាត់​អង់គ្លេស​នៅ​ក្របខ័ណ្ឌ Southern Premier League ប្រកាស​ដាក់លក់​លើ​វេ​ប​សាយ Ebay ក្នុងតម្លៃ​ចាប់ផ្តើម ០,៩៩ ផោន​

1

    ​ក្រុមបាល់ទាត់ Basingstoke Town បានដាក់​លក់​ក្លឹប​របស់ខ្លួន​នៅលើ​វេ​ប​សាយ​ដេញថ្លៃ Ebay ជាមួយ​តម្លៃ​ចាប់ផ្តើម​ពី ០,៩៩ ផោន​។​

​    ​ក្រុម​មកពី​ក្របខ័ណ្ឌ Southern Premier League ប្រទេស​អង់គ្លេស​មួយ​នេះ​ត្រូវការ​អ្នកវិនិយោគ​ថ្មី ខណៈដែល​ប្រធាន​ក្លឹប​លោក Rafi Razzak នឹង​ចុះ​ចេញពី​តំណែង​នៅ​ចុងរដូវ​កាល​នេះ​បន្ទាប់ពី​កាន់កាប់​អស់​រយៈពេល ២៥ ឆ្នាំ​។​

​    ​អ្នកគ្រប់គ្រង និង​ជា​អតីត​នាយក​លោក Simon Hood បាន​ប្រាប់ BBC Sport ថា "​ពិភពលោក​ត្រូវ​ការដឹង​ឮថា ក្លឹប​នេះ​គឺ​សម្រាប់​លក់​"​។​

​    ​វេ​ប​សាយ Ebay បាន​ផ្អាក​ការដេញថ្លៃ​បន្ទាប់ពី​ប្រាំ​ម៉ោង នៅពេល​ចំនួន​ដេញថ្លៃ​កើនឡើង​ដល់ ៦៦.០០០ ផោន ដោយ​ញ៉ាំងឱ្យមាន​ការកំណត់​ល​ក្ខ​ខណ្ឌ​ធានា​។​

​    ​ការដេញថ្លៃ​នេះ​នឹង​បិទ​នៅ​ថ្ងៃទី ១៣ ខែធ្នូ​នេះ ហើយ​ក្លឹប​សន្យាថា នឹង​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់ និង​ឆែក​មើល​អ្នកដេញថ្លៃ​ជោគជ័យ​ណា​ម្នាក់​សម្រាប់​ក្លឹប​នៅ​កម្រិត​ទី​ពីរ​នៃ​លី​ក​ពីរ៉ាមីត​របស់​អង់គ្លេស​។​

​    ​លោក Hood វ័យ ៣២ ឆ្នាំ​ដែល​នៅ​ពីក្រោយ​ការដាក់​ដេញថ្លៃ​លើ Ebay បាន​និយាយថា "​ប្រសិនបើ​យើង​មិនអាច​រក​អ្នកទិញ​បាន គ្មាន​នរណា​ដឹងថា​នឹងមាន​រឿង​អ្វី​កើតឡើង​ចំពោះ​ក្លឹប​នេះឡើយ​។ ក្លឹប​នេះ​អាច​បាត់​ខ្លួន​"​។​

​    ​ក្លឹប Basingstoke ដែលមាន​រហស្សនាម "​នាគ​" និង​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៩៦ កំពុង​ប្រឈមមុខ​នឹង​អនាគត​មិន​ប្រាកដប្រជា​នៅ​កីឡដ្ឋាន​បច្ចុប្បន្ន​របស់​ពួកគេ​គឺ Camrose Stadium ហើយ​មាន​បំណុល​ចំនួន ២ លាន​ផោន​៕

adverise with khmeread

មតិយោបល់