នៅ​ចិន​ឥឡូវ​អស្ចារ្យ​ណាស់​! ពិបាក​ខ្ចីលុយ​ពី​ធនាគារ​ពេក មនុស្ស​នាំគ្នា​ខ្ចី​តាម​អន​ឡាញ តែ​វត្ថុ​បញ្ចាំ​ត្រូវតែ​ជា​រូបថត​ស្រាត ឬ​វីដេអូ​ស្រាត​

    ​រូបថត​និង​វីដេអូ​ស្រាត​របស់​នារី ដែល​គេ​ប្រើ​ធ្វើជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចីប្រាក់​នៅ​សេវា​អន​ឡាញ​ប្រទេស​ចិន​មួយ បាន​បែកធ្លាយ​នៅលើ​វេ​ប​សាយ​ជាច្រើន ដែល​នេះ​ឆ្លុះ​បញ្ចប់​ពី​បញ្ហា​ច្បាប់​ក្នុង​ទីផ្សារ​ជួបគ្នា​ផ្ទាល់​តាម​អន​ឡាញ​ដែល​លូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​ចិន​។​

​    ​ឯកសារ​ផុស​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​មាន​ទំហំ​សរុប ១០ ជី​ហ្គា​បៃ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ត្រី​វ័យក្មេងៗ​ប្រមាណ​ជាង ១៦០ នាក់ ដែល​បាន​ស្នើឱ្យ​ថត​រូបភាព​អាក្រាត​ដើម្បី​ធានាបាន​ប្រាក់កម្ចី​នៅលើ​វេ​ប​សាយ Jiedaibao​។​

​    ​បើក​ដំណើរការ​ដោយ JD Capital ក្នុង​ឆ្នាំ ២០១៥ វេ​ប​សាយ Jiedaibao អនុញ្ញាតឱ្យ​អ្នក​ខ្ចីលុយ​អាចធ្វើ​ប្រតិបត្តិការ​ដាក់ពាក្យ​ខ្ចី​ជា​លក្ខណៈ​អនាមិក ប៉ុន្ដែ​តម្រូវឱ្យ​បង្ហាញ​ឈ្មោះ​ពិត នៅពេល​ប្រគល់​ប្រាក់​ខ្ចី​។​

​    ​ចំនួន​ទឹកប្រាក់ និង​ការប្រាក់​អាច​នឹង​សុំ​តាម​បំណង​របស់​អ្នក​ខ្ចី ហើយ​មនុ​ស្សភាគ​មានការ​លំបាក​ខ្លាំង​ក្នុងការ​ខ្ចីប្រាក់​តាម​ធនាគារ​ដោយ​តម្រូវឱ្យមាន​ឯកសារ​ច្រើន​រញ៉េរញ៉ៃ​។​

​    ​យោងតាម​វេ​ប​សាយ Global Times បានឱ្យដឹងថា ការប្រាក់​លើ​ប្រាក់កម្ចី​ស្រាត (Nude Loans) គឺ ៣០ ភាគរយ​ក្នុង​មួយ​សប្ដាហ៍​។​

​    ​យោងតាម​ប្រភព​ដដែល អ្នក​ខ្ចី​ត្រូវ​ប្រាប់​អ្នក​ឱ្យប្រាក់​ខ្ចី​ជា​ស្រី ហើយ​ប្រសិនបើ​ពួកគេ​សង​ប្រាក់​យឺត​ពេល នោះ​រូប​ស្រាត​របស់​ពួកគេ​នឹង​លេច​ធ្លាយ​ទៅដល់​គ្រួសារ​និង​មិត្តភក្តិ ព្រោះ​ការបំពេញ​ការស្នើសុំ​ខ្ចីប្រាក់​នោះ​តម្រូវឱ្យ​មានឈ្មោះ​សាច់ញាតិ​ផងដែរ​។​

​    ​យ៉ាងណាមិញ ក្រោយ​បែកធ្លាយ​រូបភាព​និង​វីដេអូ វេ​ប​សាយ Jiedaibao បាន​លាក់​អត្តសញ្ញាណ​អ្នក​ខ្ចីប្រាក់​មួយចំនួន ហើយ​ផ្អាក​គណនី​មួយចំនួន​ផងដែរ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត