samsung-banner
adverise with khmeread

ចាប់ខ្លួន អ៊ូ​ខុង លួច​ទូរស័ព្ទ​អ្នកលក់​សាំង​វិច​

15397613 1206173312802875 693600388 o

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២​ឃាត់ខ្លួន​ពីបទ​លួច​ទូរស័ព្ទ​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១ ​និង​៣០​នាទីរសៀល​នៅ​ចំណុច​មុខផ្ទះ​លេខ​១៦៥ ផ្លូវ​លេខ​២៦៥ ក្រុមទី​៣៧ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ធុច ទូច ហៅ អ៊ូ​ខុង ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់ នៅផ្ទះ​ជួល ម្តុំ​ស្ពានអាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡុង សោភា ភេទ​ស្រី អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​សាំង​វ៉ិ​ច ស្នាក់​នៅផ្ទះ លេខ​១៦៥ ផ្លូវ​លេខ​២៦៥ក្រុមទី​៣៧ ភូមិ​១៣ សង្កាត់ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ដែល​បាន​ចាប់យក ទូរស័ព្ទ​មួយគ្រឿង​ម៉ាក Samsung galaxy Note3 ពណ៌​ស មាន​ស៊ីម​លេខ 069 496 --- (បានធ្វើ ការ​ប្រគល់ឱ្យជនរងគ្រោះ​វិញ)​ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 1CM-3573 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 9238231។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១ ​និង​៣០​នាទី​រសៀល​ជនរងគ្រោះ​បាន ទុក​ទូរស័ព្ទ​នៅលើ​តុ ហើយ​វេច​ខ្ចប់​នំសាំង​វ៉ិ​ច​ឱ្យអតិថិជន។ ​ឆ្លៀត​ពេលដែល​ជនរងគ្រោះ​កំពុង​រវល់ ជនសង្ស័យ​បាន​ដើរមក​ដល់ ហើយ​បានធ្វើ​សកម្មភាព​លួច យក​ទូរស័ព្ទ
​ជនរងគ្រោះ​បានសម្រេច​ព្យាយាម​រត់គេចខ្លួន។​

    ពេលនោះ​ជនរងគ្រោះ​ឃើញ​ទាន់ បាន​ស្រែក​ឆោឡោ ទើប​មានការ​អន្តរាគមន៍​ពី​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ ដែល​កំពុង​ល្បាត​នៅក្បែរនោះបាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បីសាកសួរ និង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់