ប្រជា​ការពារ​ឈរជើង​នៅ​លូ​ប្រាំសាកល្បងក្បាច់ស្រវឹងផ្អើល​ឈុ​ល​ទាំងយប់ ម្នាក់ក្នុងចំណោមនេះបានប្តឹងប៉ូលិស តែរឿងហួសចិត្តកើតឡើងមួយភាគទៀត​

    ភ្នំពេញ ៖ ប្រជា​ការពារ​លូ​ប្រាំ​ឈរជើង​សម្រួល​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ចំណុច​លូ​ប្រាំ​បាន​ឈ្លោះប្រកែក​គ្នា​វ៉ៃ​បែកក្បាលនៅពេល​ផឹក​ស៊ី​វេលា​ម៉ោង​៧ ​និង​៣០​នាទី យប់​ថ្ងៃទី​០៦​ ខែធ្នូ ឆ្នាំ២០១៦ ត្រូវ​សមត្ថកិច្ច​កោះហៅ​ដោះស្រាយ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ឹល ឈន ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅ​លូ​ប្រាំ​ភូមិ​ដំណាក់​ធំ​៥​ សង្កាត់​ស្ទឹងមានជ័យ។​

    អ៊ឹ​ល ឈន បាន​ប្រាប់​ប៉ូលិស​ថា រូបគេ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ឈ្មោះ​ ប៉ែន សុវណ្ណ​ឌី ដែលជា​កម្លាំង​ប្រជា​ការពារ​ប្រចាំ​លូ​ប្រាំ​សង្កាត់ដូចគ្នា។​ ស្រាប់តែ​ឈ្មោះ ប៉ែន សុវណ្ណ​ឌី បាន​វាយ​​គាត់ ​(អ៊ឹ​ល ឈន​) ​មួយ​អាយ​កូម​ធ្វើឱ្យ​បែក ក្បាល​ហូរឈាម​។​ គាត់​ក៏បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ជួយអន្តរាគមន៍​។​ នៅពេល សមត្ថកិច្ច​ទៅដល់​ជនដៃដល់​បាន​គេចខ្លួនបាត់​នៅសល់តែ​ម៉ូតូ​។​

    ខណៈពេល សមត្ថកិច្ច​កំពុងតែ​សួរនាំ ស្រាប់តែ លេចមុខ​លោក​ ផាន់ វ៉ន ហៅ ពៅ ​ដែលជា​អនុ​ភូមិ​ដំណាក់​ធំ​៥ ទៅ​វាយ​លើ​ជនរងគ្រោះ​ប​ន្ថែ​មមួយ​ដៃ​ចំ​មុខ​ឈាម​ច្រមុះ ។​

    បច្ចុប្បន្ន សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ បាន​កោះហៅ អនុ​ភូមិ​ដំណាក់​ធំ​៥ និង​ជនដៃដល់ មក​ធ្វើការ​ដោះ​ស្រោ​យ​បញ្ចប់រឿង៕

Unnamed %282%29
adverise with khmeread
Loading ad ...